កម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៥នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនខុសច្បាប់


រាជធានី ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ៧ មក រា បាន ធ្វើការ ឡោមព័ទ្ធ ចាប់រថយន្តកាម រី បា ឡែ ន មួយ គ្រឿង បន្ទាប់ ពី សង្ស័យ ថា ជា ក្រុម ជួញដូរ គ្រឿងញៀន មានការ ភ្ញាក់ផ្អើល មួយ នៅ វេលា ម៉ោង ១២៖៣០ នាទី ថ្ងៃ ទី ០៤ ខែឧសភាឆ្នាំ២០១៧ ស្ថិត នៅ ខាងក្រោយ ភោ ជនី យដ្ឋា ន « ថ្មដា » ក្នុង សង្កាត់ មនោ រម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


ប្រភព ឱ្យ ដឹង ថា នៅ ក្នុង រថយន្ត ខាងលើ នោះ គឺ មាន មនុស្ស ប្រុស - ស្រី ចំនួន ៤ នាក់ ដែល ក្នុង ចំណោម ៤ នាក់ គឺ មាន ២ នាក់ ជា មុខសញ្ញា ជួញដូរ គ្រឿងញៀន យ៉ាង សកម្ម នៅ ក្រុង ព្រះ ដី ហ នុ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួននិងរថយន្តខាងលើយកមកអធិការដ្នាននគរបាលខណ្ឌ៧មករា យកមកឆែកឆេរមិនឃើញគ្រឿងញៀនទេក៏បន្តទៅឆែកឆេរនៅផ្ទះជួលមួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុខាងលើ។


ប្រភព បន្ត ថា បន្ទាប់ ពី ឃាត់ខ្លួន សមត្ថកិច្ច បាន នាំ ទាំង មនុស្ស ទាំង រថយន្ត ទៅ កាន់ អធិការដ្ឋាន នគរបាល ខណ្ឌ ៧ មក រា ភ្លាម ៗ ។ បើ តាម ការ បង្ហើប ថា ក្រុម នេះ មាន ដីកាចាប់ខ្លួន របស់ សាលាដំបូង ខេត្ត ព្រះ សីហ នុ រួច ហើយ ។


បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕

ថ្ងៃទី០៦-១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស (សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់)


រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍ឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៤ ខែឧសភា នឹងមានភ្លៀង ធ្លាក់បង្គួរ នៅបណ្តាខេត្តមួយចំនួន ខណៈនៅថ្ងៃទី០៦-១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹក បានបញ្ជាក់ថា អាកាសធារតុនេះ កើតឡើងខណៈកម្ពុជា កំពុងរងសម្ពាធទាប គ្រប់ដណ្តប់លើផ្ទៃប្រទេស ហើយទិសដៅខ្យល់ ចាប់ផ្តើមប្រែប្រួល ដែលជាសញ្ញាណនៃការខិតជិតចូលមកដល់នៃរដូវវស្សា។


បន្ថែមពីលើនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់ នៅដើមរដូវវស្សាខាងមុខនេះ៕

នារីម្នាក់បេីករថយន្ត Pirus រវល់លេីកទូរស័ព្ទ ក៏បានរេចង្កូតទៅបុក Corola ពណ៍ខៀវ ចតលេីចិញ្ចេីមផ្លូវ ហេីយជ្រុលទៅបុកបុរសម្នាក់ជាជាងប៉ះកង់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្តុបពេទ្យចិន


រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បេីករថយន្ត Prius ពាក់ស្លាកលេខ 2AJ-7202 ដោយសាររវល់លេីកទូរស័ព្ទយកមកនិយាយ ក៏បានរេចង្កូតទៅបុករថយន្ត Corola ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ 2N-5154 ដែលចតទុកចោលលេីចិញ្ចេីមផ្លូវ ហេីយជ្រុលទៅបុកបុរសម្នាក់ជាជាងប៉ះកង់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅផ្លូវព្រះមុនីវង្ស ជិតស្តុបពេទ្យចិន ខណ្ឌដូនពេញ ។


ក្រោយកេីតហេតុភ្លាមៗត្រូវបាននារីដែលបេីករថយន្តបង្កហេតុ ហៅតាក់ស៉ីដឹកយកទៅមន្ទីរពេទ្យហេីយ (01:20am 03-05-2017)។


ជីវិតលេីដងផ្លូវស្រុកខ្ញុំ! ឈប់ប៉ះកង់ម៉ូតូ នៅលេីចិញ្ចើមផ្លូវ ត្រូវបានរថយន្តបេីកមកបុកពេញទំហឹង ស្លាប់បុរសម្នាក់ និងស្រ្តីម្នាក់របួសធ្ងន់ នៅដង្កោ


មុននេះបន្តិច បុរសម្នាក់បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង រីឯស្រ្តីម្នាក់ទៀតរបួសធ្ងន់ ខណៈដែលកំពុងតែឈប់ ប៉ះកង់ម៉ូតូ នៅលេីចិញ្ចើមផ្លូវក៏ត្រូវបានរថយន្ត(មិនចាំម៉ាក)បេីកមកបុកពេញទំហឹងហើយរថយន្តបានបើករត់បាត់ កាលពីវេលាម៉ោង៨៖២០នាទីយប់ថ្ងៃទី៣ ឧសភា ឆ្នាំ២០១៧នេះ នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។ ESN


[ABC] ខណៈនេះមានករណីទុស្សេខ្សែភ្លេីង លេីបង្គោលភ្លេីង នៅម្ដុំផ្សារដេីមគ ផ្អេីលប្រជាពលរដ្ឋមកជួយពន្លត់ទាំងយប់


(រូបតំណាង)

ABC Breaking News : ទុស្សេចរន្តអគ្គិសនីនៅលេីបង្គោលភ្លេីង បណ្ដាលឲ្យផ្ទុះបែកផ្កាភ្លេីងឆេះខ្សែភ្លេីង នៅម្ដុំផ្សារដេីមគ ខណ្ឌទួលគោក ។


ហេតុការណ៍អគ្គិភ័យខាងលេីនេះកេីតឡេីងកាល ពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៧នេះ បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានទាក់ទងមកប្រាប់វិទ្យុABCថា នៅទីតាំងកេីតប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គិភ័យំពុងចេញអន្តរាគមន៍ហេីយ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត!


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (HOTLINE 24/h)  010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23