ថ្ងៃទី០៦-១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស (សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់)


រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍ឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៤ ខែឧសភា នឹងមានភ្លៀង ធ្លាក់បង្គួរ នៅបណ្តាខេត្តមួយចំនួន ខណៈនៅថ្ងៃទី០៦-១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹក បានបញ្ជាក់ថា អាកាសធារតុនេះ កើតឡើងខណៈកម្ពុជា កំពុងរងសម្ពាធទាប គ្រប់ដណ្តប់លើផ្ទៃប្រទេស ហើយទិសដៅខ្យល់ ចាប់ផ្តើមប្រែប្រួល ដែលជាសញ្ញាណនៃការខិតជិតចូលមកដល់នៃរដូវវស្សា។


បន្ថែមពីលើនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់ នៅដើមរដូវវស្សាខាងមុខនេះ៕

នារីម្នាក់បេីករថយន្ត Pirus រវល់លេីកទូរស័ព្ទ ក៏បានរេចង្កូតទៅបុក Corola ពណ៍ខៀវ ចតលេីចិញ្ចេីមផ្លូវ ហេីយជ្រុលទៅបុកបុរសម្នាក់ជាជាងប៉ះកង់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្តុបពេទ្យចិន


រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បេីករថយន្ត Prius ពាក់ស្លាកលេខ 2AJ-7202 ដោយសាររវល់លេីកទូរស័ព្ទយកមកនិយាយ ក៏បានរេចង្កូតទៅបុករថយន្ត Corola ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ 2N-5154 ដែលចតទុកចោលលេីចិញ្ចេីមផ្លូវ ហេីយជ្រុលទៅបុកបុរសម្នាក់ជាជាងប៉ះកង់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅផ្លូវព្រះមុនីវង្ស ជិតស្តុបពេទ្យចិន ខណ្ឌដូនពេញ ។


ក្រោយកេីតហេតុភ្លាមៗត្រូវបាននារីដែលបេីករថយន្តបង្កហេតុ ហៅតាក់ស៉ីដឹកយកទៅមន្ទីរពេទ្យហេីយ (01:20am 03-05-2017)។


ជីវិតលេីដងផ្លូវស្រុកខ្ញុំ! ឈប់ប៉ះកង់ម៉ូតូ នៅលេីចិញ្ចើមផ្លូវ ត្រូវបានរថយន្តបេីកមកបុកពេញទំហឹង ស្លាប់បុរសម្នាក់ និងស្រ្តីម្នាក់របួសធ្ងន់ នៅដង្កោ


មុននេះបន្តិច បុរសម្នាក់បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង រីឯស្រ្តីម្នាក់ទៀតរបួសធ្ងន់ ខណៈដែលកំពុងតែឈប់ ប៉ះកង់ម៉ូតូ នៅលេីចិញ្ចើមផ្លូវក៏ត្រូវបានរថយន្ត(មិនចាំម៉ាក)បេីកមកបុកពេញទំហឹងហើយរថយន្តបានបើករត់បាត់ កាលពីវេលាម៉ោង៨៖២០នាទីយប់ថ្ងៃទី៣ ឧសភា ឆ្នាំ២០១៧នេះ នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។ ESN


[ABC] ខណៈនេះមានករណីទុស្សេខ្សែភ្លេីង លេីបង្គោលភ្លេីង នៅម្ដុំផ្សារដេីមគ ផ្អេីលប្រជាពលរដ្ឋមកជួយពន្លត់ទាំងយប់


(រូបតំណាង)

ABC Breaking News : ទុស្សេចរន្តអគ្គិសនីនៅលេីបង្គោលភ្លេីង បណ្ដាលឲ្យផ្ទុះបែកផ្កាភ្លេីងឆេះខ្សែភ្លេីង នៅម្ដុំផ្សារដេីមគ ខណ្ឌទួលគោក ។


ហេតុការណ៍អគ្គិភ័យខាងលេីនេះកេីតឡេីងកាល ពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៧នេះ បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានទាក់ទងមកប្រាប់វិទ្យុABCថា នៅទីតាំងកេីតប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គិភ័យំពុងចេញអន្តរាគមន៍ហេីយ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត!


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (HOTLINE 24/h)  010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23 

ដួង ម៉ានិច ស្លៀកឈុតប៊ីគីនី ក្នុងអាងហែលទឹក បង្ហាញសម្រស់ដើមទ្រូង ដ៏ស៊ិចស៊ីនិងត្រលុកត្រលន់របស់នាង!

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ តារាសម្តែងស្រីដែលទទួលបានភាពល្បីល្បាញ ក៏ដូចជាការគាំទ្រ យ៉ាងច្រើនពីទស្សនិកជន កញ្ញា ដួង ម៉ានិច បានជាប់ឈ្មោះថាជាតារាស្រីមួយដួង ដែលមានការនិយមចូលចិត្តស្លៀកពាក់តែងខ្លួនបែបស៊ិចស៊ី។


ជាក់ស្តែង កាលពីថ្ងៃទី០១ ឧសភា ២០១៧នេះកញ្ញារូបស្រស់ ដួង ម៉ានិច ក៏បានបញ្ចេញនូវរូបថតមួយសន្លឹក ជាមួយនឹងឈុតប៊ីគីនី នៅក្នុងអាងហែលទឹក ដែលធ្វើឱ្យអ្នកគាំទ្រមើលភ្លឹក។ ជាពិសេស គេចាប់អារម្មណ៍ខ្លាំង លើសម្រស់ដើមទ្រូង ដ៏ស៊ិចស៊ី និងទ្រលុកទ្រលន់របស់នាង។


គួរឱ្យដឹងដែរថា ដួង ម៉ានិច ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តថ្មីជាច្រើនរឿង។ ចំណែកឯការងារថតចម្រៀងកាយវិការ តាមបណ្តាផលិតកម្មធំៗនៅក្នុងស្រុកវិញ តារាស្រីរូបនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយមានការងារថតជាប់ជាប្រចាំ បន្តបន្ទាប់ស្ទើរតែដកខ្លួនមិនរួច៕


ទស្សនារូបភាពរបស់កញ្ញា ដួង ម៉ានិច ដូចខាងក្រោម៖ រូបភាពស៊ិចស៊ីរបស់នាងនៅក្នុង instagram

អត្ថបទពី ៖ Khmerload