អត្ថបទ & រូបភាព : លីហេង
កម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់ជនជាតិវៀតណាម និងចិនប្រុសស្រី ៧១នាក់ ក្រោយរកឃើញថាចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ នៅសង្កាត់ទួលស្វាយព្រៃ១
អត្ថបទ & រូបភាព : លីហេង
[ABC] មានអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅជិតវត្តជេីងឯក បណ្ដាលឲ្យក្មេងប្រុសស្រី២នាក់ ជាប់នៅក្នុងផ្ទះ ត្រូវបានភ្លេីងឆេះខ្លោចស្លាប់
រាជធានីភ្នំពេញ ៖ មានអគ្គិភ័យមួយកំពុងឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅជិតវត្តជេីងឯក ស្ថិតក្នុងភូមិជេីងឯក សង្កាត់ជេីងឯក ខណ្ឌដង្កោ នៅវេលាម៉ោង០២៖៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ។ ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះកំពុងឆេះនោះ ខណៈនេះកំពុងជួយអន្តរាគមន៍។
តាមសេចក្តីរាយការណ៍បឋមពីប្រជាពលរដ្ឋបានប្រាប់ឲ្យវិទ្យុABCដឹងថា ខណៈនេះកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមពន្លត់អគ្គិភ័យ កំពុងជួយអន្តរាគមន៍បាញ់ពន្លត់ យ៉ាងយកចិត្តទុកដាក់ផងដែរ ។ តែជាអកុសលក្មេងប្រុសស្រី២នាក់ ដែលជាប់នៅខាងក្នុងផ្ទះ ត្រូវបានភ្លេីងឆេះខ្លោចស្លាប់ យ៉ាងអាណោចអាធម៍៕
សូមទស្សនាការទិដ្ឋភាពនៃការ Live ផ្ទាល់របស់ Page ៖ ABC FB
ព័ត៍មានបន្ថែមABCនឹងជម្រាបជូនបន្ត
បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញមនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010231010 / 012231010 / 070231010 / 077231010 និង 087232323
យុវតីម្នាក់ស្លាប់និងប្រុសរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូគេចក្រុមក្មេងស្ទាវដេញវាយ ជ្រុលទៅបុកទ្រូងផ្លូវ នៅពោធ៍សែនជ័យ
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមបានជិះម៉ូតូដេញវៃយុវជនប្រុសស្រី២នាក់នៅតាមផ្លូវ បណ្ដាលឲ្យស្រីស្លាប់ ប្រុសរបួសធ្ងន់ ហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៖២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្តកិច្ចបានឲ្យថា នារីដែលស្លាប់នោះឈ្មោះ ជា ស្រីនិច អាយុ២១ឆ្នាំ មុខរបរជាកម្មកររោងចក្រស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតក្នុងខេត្តព្រៃវែង ។ ចំណែកយុវជនដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា យុវជនប្រុសស្រីរងគ្រោះពីរនាក់ខាងលើបានជិះម៉ូតូម៉ាកឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE.7479 បានឌុបគ្នាមកពីដើរលេងបំណងទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ដោយមិនដឹងមានទំនាស់អ្វីជាមួយក្រុមក្មេងស្ទាវទាំងនោះទេ បានជាក្រុមមានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញវាយ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោជិះលឿន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យនារីរងគ្រោះបោកក្បាលនិងបង្គោលភ្លើងស្លាប់ ចំណែកយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះឲ្យមកកន្លែងកើតហេតុនិងចាត់ចែងឲ្យដឹកសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចចរាចរណ៍នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ៕
រថយន្តកាម៉ារីឆ្លាម បេីកបុករបងទ្វារផ្ទះប្រជាពលរដ្ឋនៅឬស្សីកែវ បណ្ដាលឲ្យបាក់និងរងការខូចខាត រីឯអ្នកបេីកបររត់គេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ មុននេះបន្តិចមានគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយ រថយន្តកាម៉ារីឆ្លាមមួយគ្រឿង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខបាត់ដំបង 2A-0265 បេីកទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូតខាត នៅផ្លួវបេតុង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។ រីឯអ្នកបេីកបររថយន្តបង្កហេតុរត់គេចខ្លួនបាត់ហេីយ។
មុននេះបន្តិច មានរថយន្តកុងទីន័រ ក្រឡាប់នៅលើស្ពានព្រះមុនីវង្ស(ចាស់) ដោយសារតែ អ្នកបើកបរងងុយដេក
រាជធានីភ្នំពេញ ៖ មុននេះបន្តិចមានរថយន្តកុងទីន័រ ស្លាកលេខភ្នំពេញ 3B-1738 ក្រឡាប់នៅគល់ស្ពានព្រះមុនីវង្ស(ចាស់) ខណ្ឌច្បារអំពៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋចេញមកចោមរោមមេីលយ៉ាងច្រេីនកុះករ ។ ហេតុការណ៍ក្រឡាប់រថយន្តខាងលេីនេះ កេីតឡេីងកាលពីវេលាម៉ោង០៩៖១០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។
ក្រោយកេីតហេតុគេឃេីញមានកម្លាំងសមត្ថកិច្ច នគរបាល នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារ ចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍នៅកន្លែងកេីតហេតុផងដែរ។
បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា មូលហេតុនោះគឺដោយសារតែអ្នកបើកបរងងុយដេក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីលេីនេះ មិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ ។
បច្ចុប្បន្នកម្លាំងនគរបាលបានទាក់ទងហៅរថយន្តស្ទូច មកស្ទូចទាញរថយន្តកុងទីន័រដែលក្រឡាប់នោះហេីយ។








