បុរសម្នាក់ចងកសម្លាប់ខ្លួនឯងស្លាប់ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញផ្សារតាខ្មៅថ្មី
ហេតុការណ៍នេះបានកើតឡើងប្រហែលជាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារតាខ្មៅថ្មី ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុគ្គលិកវិទ្យុABCទាំងអស់ សុំលាឈប់ពីការងារ បើអាចារ្យ អេ មិនឈប់និយាយរឿងនយោបាយ
ក្រសួងធនធានទឹក ៖ ប្រជាពលរដ្ឋមិនគួរយកទឹកកក ដែលធ្លាក់មកជាមួយទឹកភ្លៀង ទៅបរិភោគ ព្រោះប៉ះពាល់ដល់សុខភាព
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងមួយ និយាយពីការធ្លាក់ទឹកកក(ធ្លាក់ព្រិល)នៅពេលមានភ្លៀង ជាមួយគ្នានេះក្រសួង បានប្រកាសដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គួរកុំ យកដុំទឹកកក ដែលធ្លាក់ជាមួយ ភ្លៀង ទៅបរិភោគព្រោះ អាច បង្កឲ្យមានការប៉ះពាល់ ដល់សុខភាព ចំពោះទឹក ភ្លៀងក៏មានកម្រិតជាតិអាស៊ីត ខ្ពស់ផងដែរ។
ការប្រកាសរបស់ក្រសួងនេះបានធ្វើឡើង បន្ទាប់ពី កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី មានភ្លៀងធ្លាក់លាយឡំនឹងដុំទឹកកក មកជាមួយ បង្កឲ្យមានការ ភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋខ្លះ នាំគ្នាដើរប្រមូល យកទឹកកកដែលធ្លាក់នោះទុកបរិភោគ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ពីមូលហេតុ ដែលនាំឲ្យមាន ការធ្លាក់ភ្លៀង លាយឡំជាមួយ ដុំទឹកកក ទី១ បណ្តាលមកពី កម្រិត សីតុណ្ហភាព អតិបរមា ក្នុងបរិយាកាសបានថយចុះយ៉ាងគំហុក និង ទី២- ខ្យល់បក់បោកបញ្ច្រាសទិស មានល្បឿនលឿនខ្លាំង ធ្វើឲ្យធូលី និងសារធាតុមួយចំនួនប៉ើងឡើងទៅក្នុងបរិយាកាស។ ខ្យល់នេះ ក៏នាំយកនូវម៉ាសខ្យល់ត្រជាក់មកកាន់បរិយាកាសលើផ្ទៃដី ជំរុញឲ្យមានអុកស៊ីកម្មរហ័សទៅលើអុកស៊ីតករក្នុងបរិយាកាស បង្កឲ្យមានចំហាយទឹក និងសមាសធាតុចម្រុះក្នុងខ្យល់ បណ្ដាលឲ្យងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាមៗ។ បាតុភូតនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា Invertion។
នៅក្នុងការផ្សាយរបស់ ក្រសួងធនធានទឹក ក៏បានបញ្ជាក់ថា ដោយហេតុថា ដុំទឹកកក ដែលធ្លាក់មកជាមួយភ្លៀង កកើតឡើងពីសមាសធាតុចម្រុះ ដូច្នេះគួរកុំយកដុំទឹកកកនេះទៅបរិភោគ ព្រោះវាអាចបង្កឲ្យមានការប៉ះពាល់ដល់សុខភាព ដោយឡែកចំពោះទឹកភ្លៀងវិញ ក៏មានកម្រិតជាតិអាស៊ីតខ្ពស់ដែរ។ ប៉ុន្តែទោះបីជា យ៉ាងណា ក្រសួងមិនបានបញ្ជាក់ឲ្យលម្អិតពីកម្រិតនៃគ្រោះថ្នាក់ដល់សុខភាព ពីការបរិភោគដុំទឹកកកនេះឡើយ៕
ព្យុះប្រមោយដំរី វាយប្រហារតំបន់មួយចំនួន ក្នុងខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ៖ ព្យុះប្រមោយដំរី វាយប្រហារតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុនៅថ្ងៃ24.04.2017ក្នុងនោះ កាលពីរសៀលមានដេីមកៅស៊ូជាង១ពាន់ដេីមនៅក្នុងចំការកៅស៊ូឧកញ៉ាម៉ុងឫទ្ធី(កែវផុស)រងការខូចខាត ហេីយនៅពេលព្រលប់នេះ ក៍មានព្យុះប្រមោយដំរីមួយឈុតទៀតកេីតមាននៅក្នុងលម្ហសមុទ្រដែរ៕




