យប់ដំបូង មុនពិធីទទួលទេវតាឆ្នាំថ្មី លោកតាម្នាក់និយាយថា បើទូរស័ព្ទនេះមិនខូចចុះហេតុអ្វីបានជាមិនឃើញកូនរបស់ខ្ញុំតេមកខ្ញុំ?

នៅយប់ដំបូង មុនពិធីទទួលទេវតាឆ្នាំថ្មី នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៣ មានបុរសវ័យចំណាស់អាយុជាង៨០ឆ្នាំម្នាក់ បានយកទូរស័ព្ទរបស់គាត់ ទៅជួសជុល ហេីយអ្នកបច្ចេកទេស (អ្នកជួសជុលទូរស័ព្ទ) បាននិយាយថា : ទូរស័ព្ទលោកតាមិនខូចអ្វីទេ 

លោកតាម្នាក់នោះបានងេីយមេីលលេីមេឃហេីយអេះក្បាល និយាយទាំងមានទឹកភ្នែករលីងរលោងថា បើទូរស័ព្ទនេះមិនខូចចុះហេតុអ្វីបានជាមិនឃើញកូនរបស់ខ្ញុំតេមកខ្ញុំ?😢 


សង្ឃឹមថាអ្នកនឹងមិនអាចយល់អារម្មណ៍មួយនេះទេ ប្រសិនបើអ្នកមិនទាន់ក្លាយទៅជាឪពុកម្តាយរបស់គេ


ចៅកែស្រី មង្គលបុប្ផា គោរពជូនពរអតិថិជន និងជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា ២០១៧

មង្គលបុប្ផា សូមចូលរួមអបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ ជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ សូមគោរពជូនពរ អតិថិជនដែលបានជួយសំភារៈ និងប្រេីប្រាស់គ្រប់សេវាកម្មរបស់ មង្គលបុប្ផា ព្រមទាំងបងប្អូន ក្រុមការងាររបស់មង្គលបុប្ផា និងជនរួមជាតិទាំងអស់​ ជួបប្រទះ​តែ​សេចក្ដីសុខ សេចក្តីចម្រើន រក​ស៊ីទទួលទាន​មាន​បាន ធ្វើ​ដំណើរ​ទៅ​កាន់ទី​ជិតទី​ឆ្ងាយ សូមបាន​ប្រកប​ដោយ​សុខ សុវត្ថិភាពគ្រប់​ក្រុមគ្រួសារ និងជូនពរបងប្អូនទាំងអស់គ្នា ជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ 

ដោយក្ដីគោរពរាប់អានពី ថៅកែស្រី មង្គលបុប្ផា


ទិដ្ឋភាពយប់ដំបូងនៅនិរតីសង្ក្រាន្ត ក្រុងព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ទស្សនាទិដ្ឋភាពយប់ដំបូង នៅនិរតីសង្ក្រាន្ត ក្រុងព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំរកា ២០១៧នេះ!


ក្នុងឱកាសនោះដែរ ឯកឧត្តម យន់ មីន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវធ្វេីជាអធិបតីក្នុងពិធីប្រគុំតន្ត្រី និរតីសង្ក្រាន្ត នៅឆ្នេរអូរឈេីទាល ក្រុងព្រះសីហនុ អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរកា នាយប់ថ្ងៃទី១៤ ខែមេសា ២០១៧នេះ 


World Share ពិភពចែករំលែក 

ប្រភពពី ៖ Huy Bunleng

ABC Breaking News : ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោរសន្ធៅ នៅខេត្តបន្ទាយមានជ័យ


ABC Breaking News : ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោរសន្ធៅ នៅខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង05៖50នាទីល្ងាច ថ្ងៃទី14 ខែមេសា ឆ្នាំ2017នេះ មានរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ហេីយ៕


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23 

ABC Update អគ្គិភ័យដ៏សន្ធោរសន្ធៅមួយកំពុងឆាបឆេះរាលដាលផ្ទះប្រជាពលរដ្ឋ៤ខ្នង នៅខេត្តព្រៃវែង (មូលហេតុគឺដោយសារក្មេងៗលេងដុតប៉ាវ)


ខណនេះមានអគ្គិភ័យដ៏សន្ធោរសន្ធៅមួយកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ ភូមិស្នាយភ្លេីង ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលរហូតមកដល់វេលានេះភ្លេីងបានឆេះរាលពីផ្ទះមួយទៅមួយអស់៤ខ្នងហេីយ ខណៈចម្ងាយផ្លូវរថយន្តពន្លត់អគ្គិភ័យឆ្ងាយពីកន្លែងកេីតហេតុពេក រីឯមូលហេតុគឺដោយសារក្មេងៗលេងដុតប៉ាវ៕


ទស្សនាការផ្សាយផ្ទាល់របស់=> ABC FB