មហាសង្ក្រាន្ដឆ្នាំថ្មី៖ ឆ្នាំរកា នព្វស័ក ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» ចុះនៅម៉ោង៣៖១២នាទីទៀបភ្លឺថ្ងៃសុក្រ ទី១៤ ខែមេសា ២០១៧នេះ!

មហាសង្ក្រាន្ដឆ្នាំថ្មី៖ ឆ្នាំរកា នព្វស័ក ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» ចុះនៅម៉ោង៣៖១២នាទីទៀបភ្លឺថ្ងៃសុក្រ ទី១៤ ខែមេសា ២០១៧នេះ!


រាជធានីភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រឹស្ដសករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ១៣៧៩ នឹងចូលមកដល់ នៅរយៈពេលដ៏ខ្លីខាងមុខនេះ ពោលនៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣៖១២នាទីទៀបភ្លឺ។


ដើម្បីចូលរួមអបអរ ដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ វេបផ្សាយ ពិភពចែករំលែក បានដកស្រង់បន្តពីអង្គភាពព័ត៍មាន Fresh News ដោយលើកយកនូវ​មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរក នព្វស័ក ដែលដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្ត របស់លោក អ៉ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជូនប្រិយមិត្តអ្នកអានដូចខាងក្រោម៖  


សុភមស្ដុ! វរមង្គលាជយាតិរេក


ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្ដាកន្លងទៅហើយបាន ២៥៦០ ត្រឹមថ្ងៃទី១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំរកា នព្វស័ក តទៅចូលពុទ្ធសករាជ២៥៦១។


តាមគណនាឆ្នាំរកាឥឡូវនេះ សង្ក្រាន្ដចូលមកនៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០១៧ វេលាម៉ោង០៣៖១២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺជាផ្លូវកណ្ដាលទើបទេវធីតា មួយអង្គជា​ មគ្គនាយិកា ព្រះនាម «កិមិរាទេវី» ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិការទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទញរង់ ចេកណាំវ៉ា ព្រះហស្ដស្ដាំទ្រង់ ព្រះខ័ន្ធ ព្រហស្ដឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ជាពហនៈ។


ទើបនាំអស់ទេវបុត្រទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហា​កែវធម្មមាលីនាទីភ្នំកៃលាស ខេត្តហិមពាន្ដ ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០ នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតា ទាំងមួយសែនកោដិចូលស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ ឧសភរាជ ទាំង៧ត្រជា​ក់ក្សេមក្សាន្ដ ព្រះរាជហឬទ័យ ហើយនាំគ្នាចូលទៅសមាទានសក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតី

សភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួរស្ដី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្ដ តរៀងទៅ។


* នៅថ្ងៃសុក្រ ៣រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣៖១២នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំរកា នព្វស័ក (ជាវា​រៈមហាសង្ក្រាន្ដ)។


* ថ្ងៃសៅរ៍៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០១៦ ជាវារៈវន័បត។

* ថ្ងៃអាទិត្រ៥រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស២០១៧ នៅវេលាម៉ោង០៦៖៤៦នាទី ​៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ដបីថ្ងៃសេ្រចបរិបូណ៍ចូលជាសកល ឆ្នាំរកានព្វស័ក និង ម.ស. ១៩៣៩ ចុ.ស.១៣៧៩តទៅ។


នៅក្នុងឱកាសសង្ក្រាន្ដទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ជាប់ដោយ គំនុំគុំ​គួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះតាំងចិត្តល្អប្រព្រឹត្តិល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរី​សួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំពីឆ្នាំថ្មី នេះតរៀងទៅ។


រណ្ដាប់ទទួលទេវតា




រណ្ដាប់ទទួលទេវាតា តាមទំនៀមបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេ​ងៗ។ ត្រូវរៀបក្រាលសំពត់ពណ៍ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវាតាមានជាអាទិ៍បាយសី៩ថ្នាក់ មួយគូ បាយសី៧ថ្នាក់មួយ​គូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូក៥ លាច៥ផ្កា៥ ដាក់​លើ​ជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។ ស្រេចហើយនៅវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការ ព្រះរតនៈត្រ័យសមាទានសីល​ហើយតាំងចិត្តឲ្យបានបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះ​ចប់ពិធីទទួលទេវតា។



ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមាន អនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម៥ថ្នាក់ ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដ គួររៀបឲ្យបានត្រឹម ៣ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនដុតបំភ្លឺ៕

ព្រឹកនេះ អាចារ្យ  អេ ចាប់ផ្ដេីមបង្ហាញវត្តមានជាថ្មីទៀតហេីយ ដោយកំពុងធ្វេីការផ្សាយផ្ទាល់ លេី Page A JA A-អាចារ្យ  អេ 


ចាប់ផ្តើមបង្ហាញវត្តមានរបស់ខ្លួនជាថ្មីទៀតហេីយ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រិយមិត្តអ្នកស្តាប់ ក្នុងវិស័យព័ត៌មាន និងសង្គមនយោបាយ ផ្សេងៗ 

សូមទស្សនាការផ្សាយផ្ទាល់លេី Page ផ្លូវការផ្ទាល់របស់អាចារ្យ  អេ គឺ A JA A-អាចារ្យ  អេ ចាប់ពីម៉ោង៦ព្រឹកនេះតទៅ...

វេលាព្រឹកថ្ងៃទី១១ មេសានេះ នៅរង្វង់មូលក្រុងតាខ្មៅ មានការរាប់បាត្រព្រះសង្ឃ ១០៨អង្គ ដេីម្បីរំលឹកខួប១៣ឆ្នាំ (រូបសំណាកលោកតាខ្មៅ)


ពិធីបុណ្យខួប១៣ឆ្នាំ ព្រះរូបលោកតាខ្មៅ

(១០ មេសា ២០០៤ - ១០ មេសា ២០១៧) ដោយបានប្រារព្ធធ្វេីឡេីងនៅថ្ងៃទី១០-១១ ខែមេសា ឆ្នាំ២០១៧នេះ នៅរង្វង់មូលលោកតាខ្មៅ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ដោយល្ងាចថ្ងៃទី១០ មេសា ២០១៧ មាន ពិធីសូត្រមន្ត ថ្វាយរបាំត្រុដិ និងសិល្បៈ (ក្រុមនាយកុយ) ។ 

និងព្រឹកថ្ងៃទី១១ ខែមេសា ២០១៧ មានរៀបចំពិធីរាប់បាត្រ ព្រះសង្ឃ ១០៨អង្គ ។ 

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញ ចូលរួម ទាំងអស់គ្នា ដោយការគោរពរាប់អាន!




តេីលោកតាខ្មៅ ជានរណា ?

ប្រវត្តិលោកតាខ្មៅ (រូបសំណាកលោកតាម៉ៅ)


បន្ទាប់ពីសម័យបនប្រល័យពូជសាសន៍ ប៉ុល ពត បានត្រូវផ្តួលរំលំ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ប្រជាជាតិខ្មែរទូទាំងប្រទេស ក៏ចាប់ផ្តើមរស់រានមានជីវិត មានសិទ្ធិសេរីភាព ឡើងវិញ មានការគោរពនូវជំនឿសាសនាផ្សេងៗ ជាពិសេសជំនឿលើព្រះពុទសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ដូចជា ការជឿលើជំនឿរូបិយ អរូបិយ ផ្សេងៗ។ 


មិនថាការជឿនោះ មានកម្រិតបែបណានោះទេ ឲ្យតែមានគុណប្រយោជន៍ដល់ខ្លួន។ យ៉ាងណាមិញ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានរង្វង់មូលមួយ ដែលមានផ្លូវបែកជា៤ (ផ្លូវទី១ ឆ្ពោះទៅ ខេត្តតាកែវ ផ្លូវជាតិលេខ២ ។ ផ្លូវទី២ ឆ្ពោះទៅស្រុកស្អាង និងស្រុកកោះធំ ផ្លូវជាតិលេខ២១។ ផ្លូវទី៣ ជាផ្លូវវាងផ្សារ ក្រុងតាខ្មៅ ឆ្ពោះទៅភ្នំពេញ។ ផ្លូវទី៤ មកពីភ្នំពេញវិញ) មានរូបសំណាកមួយ ដែលគេស្គាល់ថា ជារូបសំណាកលោកតាម៉ៅ (តាខ្មៅ)។ 


រូបសំណាកនេះ ទើបតែត្រូវបានកសាងឡើង នៅឆ្នាំ២០០២ តាមការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ស្ទើរជារៀង រាល់ថ្ងៃ ពិសេសថ្ងៃសីល គេតែងឃើញមនុស្សម្នា អុជធូបសំពះគោរពបូជាបន់ស្រន់ និងសុំទឹកមន្តពីលោកតាម៉ៅ ។ ការគោរពបូជាបន់ស្រន់ ចំពោះលោកអ្នកទាំងឡាយ ដែលជឿជាក់ទៅលើឫទ្ធិបារមី របស់លោកតាម៉ៅ ក៏ដោយសារលោកអ្នកទាំងឡាយនោះ ទទួលបានសុខចម្រើន គុណប្រយោជន៍ពីការបន់ស្រន់ សុំឲ្យលោកតាម៉ៅ ជួយផងដែរ។


ហេតុអ្វីបានជាប្រជាជនខ្មែរយើង ជាពិសសប្រជាជននៅក្រុងតាខ្មៅ បច្ចុប្បន្ន មានជំនឿលើឫទ្ធិបារមី របស់លោកតាខ្មៅខ្លាំងម្ល៉េះ ? ហើយលោកតាម៉ៅ មានប្រវត្តិដូចម្តេច ? ។


ជាការពិតណាស់ នៅក្នុងរជ្ជកាលអាណាចក្រនគរភ្នំ មានឯកសារខ្លះ ចារទុកជាប្រវត្តិសាស្ត្រ ដូចជា ប្រវត្តិនាងសក់ក្រអូប ប្រវត្តភ្នំបាយ៉ង់កោ នៅរជ្ជកាលព្រះបាទពញាយ៉ាត ក្នុងសតវត្សទី៦ ។ ចំពោះប្រវត្តិតាពញាខ្មៅ ហៅ តាខ្មៅ ពុំមានឯកសារ ចារទុកជាប្រវត្តិសាស្ត្រទេ ក្នុងរជ្ជកាលនេះ ។ ដូច្នេះការស្រាវជ្រាវ នូវប្រវត្តិលោកតាខ្មៅ ត្រូវជួបនូវការលំបាក ដោយខ្វះមូលដ្ឋានឯកសារ គឺសម្អាងលើការនិយាយតៗគ្នា តែប៉ុណ្ណោះ។ 


បើយោងតាមឯកសារ របស់សាលាក្រុងតាខ្មៅ ដែលតម្កល់ទុក និងយោងតាមសង្ឈដីកា របស់សម្តេចឧត្តមបញ្ញា ដួង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង ក្នុងស្រុកពញាឮ និងលោកតា លោកយាយចាស់ៗ ជាច្រើនទៀត បានដំណាលពីប្រវត្តិលោកតាខ្មៅ ឲ្យដឹងថា៖ នៅក្នុងសម័យកាលនោះ មានគ្រួសារកសិករមួយ ប្តីឈ្មោះ ចោម ប្រពន្ធឈ្មោះ ចៅ ប្រសូត្របានកូនភ្លោះ ២ នាក់ គឺប្រុសមួយ ស្រីមួយ ដោយមានសម្បុរខ្មៅដូចគ្នា ខុសប្លែកពីក្មេងដទៃ ដែលអ្នកស្រុកភូមិ គេហៅថា អាខ្មៅ មីខ្មៅ ។ 

តាចោម យាយចៅ ក៏ដាច់ចិត្តយកកូនទាំងពីរនាក់ ទៅថ្វាយព្រះរាជា ។ ពេលនោះ ព្រះរាជា សព្វព្រះហឫទ័យ នឹងកុមារទាំងពីរ ក៏សុំទុកនៅក្នុងវាំង គ្រាន់បានរៀន អក្សរលេខ នព្វន្តនឹងគេ ហើយក៏បានប្រទាននូវ មាសប្រាក់កែវកងមួយចំនួន ដល់តាចោម យាយចៅ ផងដែរ ។ 

អ្នកស្រុក អ្នកភូមិ ក៏គោរពស្រឡាញ់ តាចោម យាយចៅ គ្រប់ៗគ្នា ។ លុះដល់ពេលអ្នកទាំងពីរ ស្លាប់ទៅ គេក៏ដាក់ឈ្មោះភូមិនេះថា ភូមិចោមចៅ រហូតដល់សព្វថ្ងៃ ។ 


កុមារទាំងពីរនាក់ បងប្អូនមានវ័យពេញរូបរាង ក្នុងវាំង ខិតខំរៀនសូត្រនូវអក្ស លេខនព្វន្ត ក្បួនយុទ្ធសាស្ត្រ បានចេះយ៉ាងស្ទាត់ជំនាញ ពិសេសខាងវិជ្ជាសីលសាស្ត្រ ដូចជា ត្រៃយុទ្ធ ត្រៃវេទ ត្រៃភូមិ ពុំមាននរណា ប្រៀបផ្ទឹមបានឡើយ ។ ក្រោយមក ព្រះរាជាក៏បានប្រាប់អ្នកទាំងពីរថា ដល់ពេលវេលា អ្នកត្រូវការពារ ទឹកដីហើយ គឺអ្នកខ្មៅ ត្រូវមានភារកិច្ចការពារដែនគោក ឯនាង ម៉ៅ ត្រូវមានភារកិច្ចការពារដែនសមុទ្រ ។ 


ក្នុងរជ្ជកាលនោះ នគរខ្មែរ ភាគច្រើន គឺផ្ទៃទឹកគ្របដណ្តប់ មួយភាគធំ ដីគោកមួយភាគតូច គឺជាភ្នំ និងជាទួលខ្ពស់អំណោយផល ដល់មនុស្ស ក្នុងការរស់នៅបាន ។ ក្នុងរជ្ជកាលនោះ អ្នកខ្មៅ ឬតាខ្មៅ គ្រាន់តែជាមេដឹកនាំ ក្រុមកុលសម្ព័ន្ធ ឬជាមេតំបន់មួយប៉ុណ្ណោះ ។ ក្រោយពីការពិនិត្យ មើលភូមិសាស្ត្រ នៅតំបន់កណ្តាល ជាតំបន់មានអំណោយផលល្អ មានប្រជាជនរស់នៅច្រើន ងាយស្រួលក្នុងការទំនាក់ទំនង ទៅតំបន់ភ្នំតាម៉ៅ ភ្នំបាយ៉ង់កោ។


អ្នកខ្មៅ ក៏សម្រេចចិត្តរៀបចំ តំបន់កណ្តាលនេះ ជាទីតាំងប្រមូលផ្តុំ ក្រុមកុលសម្ព័ន្ធ និងចងក្រងជាក្រុមពួក ជាខ្សែសង្វាក់ ងាយស្រួលក្នុងការគ្រប់គ្រង និងទំនាក់ទំនងកាងារ ។ នៅក្នុងរជ្ជកាលនោះ អ្នកខ្មៅ (តាខ្មៅ) មានឈ្មោះបោះសម្លេង ជាវរៈជនដ៏អង់អាចក្លាហាន បង្ក្រាបខ្មាំងសត្រូវ គ្រប់ទិសទី ជាពិសេសពូកែខាងវេទមន្ត សីលវិជ្ជាការ កំចាត់នូវជម្ងឺឧបទ្រពចង្រៃ ដែលមកយាយី ដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ដែលគាត់គ្រប់គ្រង និងជាអ្នករក្សាព្រៃ រក្សាភូមិសាស្ត្រ រក្សាការពារវប្បធម៌ ប្រពៃណី រក្សាការពារប្រវត្តិសាស្ត្រ បូរណភាពទឹកដី។

 

ក្រោយមក ព្រះរាជាបានប្រទានងារ ជាមហាឧបរាជ ជាមេទ័ពគ្រប់គ្រង នៅតំបន់កណ្តាល និងប្រទានងារ ជាពញាខ្មៅ ហៅ តាខ្មៅ ដើម្បីឲ្យស័ក្តិសមនឹងមហាកិត្តិយសរបស់គាត់ ដែលមួយជីវិតរបស់គាត់ ដាក់ថ្វាយចំពោះព្រះរាជា និងជាតិមាតុភូមិ ដោយមិនយកប្រពន្ធឡើយ។ 


លោកតាខ្មៅ មានបរិវាជាច្រើន ដូចជា តាដែក តាខ្វែវ តាហិន និងយាយកូ។ ចំណែកដៃគូររួមជំនាន់ មានដូចជា តាដំបងដែក តាដំបងក្រញូង តាឃ្លាំងមឿង និងយាយម៉ៅ ។ ចំពោះលក្ខណៈ និងភិនភាគតាខ្មៅ មានមាឌធំ ក្រអាញ រាង សង្វាមូល កាន់ដំបូងគ្រញូង ពាក់អាវកាក់វេទមន្ត ស្លៀកខោចែវខ្លី ក្រវាត់ចង្កេះក្រមាយ័ន្ត ជួតក្បាលក្រមា មានវេទមន្ត មានភ័ក្ត្រម៉ឺងម៉ាត់ ភ្នែកស័ក្តិរៈ និងមានពុកមាត់ផង ។ 


ក្នុងរជ្ជកាលនោះ តាខ្មៅ បានកសាងមហាចេតិយ មួយយ៉ាងធំនៅទីនោះ សម្រាប់តម្កល់អដ្ឋិធាតុ វីរៈបុរសអ្នកស្នេហារជាតិ សម្រាប់ទុកជាកេរ្តិ៍ដំណែល តំណតទៅ និងមានការកសាង ជាវត្តអារាមនៅទីនេះ។

 

នៅក្នុង ព.ស ២៤២៦ នៃ គ.ស ១៨៨៣ ក៏មានការកសាងវត្តមួយឈ្មោះថា “ វត្តកន្ថារាជវរារាម ” ហៅ វត្តតាខ្មៅ រហូតមកដល់សព្វថ្ងៃនេះ។ ក្រោយពីលោកតាខ្មៅ បានស្លាប់ទៅ វិញ្ញាណក្ខ័ន្ធរបស់គាត់ មិនទៅណាឆ្ងាយទេ គឺនៅសន្ថិតនៅក្នុងទីវត្តតាខ្មៅនេះ ដោយមានរូបស្នង ឈ្មោះវ៉េង ចាប នៅខាងមុខវត្តតាខ្មៅ សព្វថ្ងៃ។ ចំពោះទីតាំងតាខ្មៅ គ្រប់គ្រងនេះ ក្រោយមក ក៏មានឈ្មោះថា ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់សព្វថ្ងៃ៕

អត្ថបទដកស្រង់បន្តពី Page ៖ 

ABC Cambodia Family 

សូមទស្សនាទិដ្ឋភាពការប្រារព្ធ ខួប១៣ឆ្នាំ លោកតាខ្មៅ (រូបសំណាក លោកតាម៉ៅ) ក្រុងតាខ្មៅ ខាងក្រោមនេះ ៖




ពិភពចែករំលែក


មុននេះបន្តិច! ក្រសួងមហាផ្ទៃប្រកាសដកតួនាទី ឋានន្តរស័ក្តិ លោក ឈាន ពិសិដ្ឋ និងបណ្តេញចេញពីអង្គភាពនគរបាលអន្តោប្រវេសន៍ហើយ


ក្រសួងមហាផ្ទៃប្រកាសដកតួនាទី ឋានន្តរស័ក្តិ លោក ឈាន ពិសិដ្ឋ និងបណ្តេញចេញពីអង្គភាពនគរបាលអន្តោប្រវេសន៍ហើយ





ភ្នំពេញ: នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដកមុខតំណែង នាយរងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ជាពិសេសនោះគឺបណ្តេញចេញមន្ត្រីរូបនេះ ឲ្យចេញពីក្របខណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍ទៀត!។


ចង់ជ្រាបកាន់តែលម្អិត សូមមើលទៅលើលិខិតប្រកាសរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ ស្តីពីការបណ្តេញចេញផុតពីក្រមខណ្ឌនគរបាលជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:












អគ្គស្នងការនគរបាលជាតិ ៖ ប្រកាសហាមដាច់ខាត មិនឲ្យលេងច្រកទឹកដាក់ថង់គប់គ្នាទៅវិញ ទៅមក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ!



អគ្គស្នងការនគរបាលជាតិ ៖ ប្រកាសហាមមិនឲ្យ ប្រជាពលរដ្ឋលេងច្រកទឹកដាក់ថង់ ឬប៉េងប៉ោង គប់គ្នាទៅវិញទៅមក ដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ!




ប្រភពពី ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង