ស្វែងយល់អំពីល្បែងប្រជាប្រិយគួរលេងនៅថ្ងៃចូលឆ្នាំខ្មែរ "ល្បែងទាញព្រ័ត្រ"

ស្វែងយល់តីអំពីល្បែងប្រជាប្រិយគួរលេងនៅថ្ងៃចូលឆ្នាំខ្មែរ


ទី១៖ ល្បែងទាញព្រ័ត្រ


ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវា លល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។


សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។


របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។


ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

បងប្អូនដែលទៅលេងបុណ្យភូមិ មេត្តាយកសំរាមដាក់ចូលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងបានទេ! LIKE និង Share ក៏អស់ចិត្តដែរ!


បងប្អូនដែលមកលេងបុណ្យភូមិអើយ សូមបងប្អូនមេត្តាយកសំរាមដាក់ចូលក្នុងធុងសំរាមផង ព្រោះអីសំរាមជារបស់បុគ្គលមិនមែនជារបស់វត្តទេ😞 



សូមមេត្តាបោះសំរាមចោលអោយបានត្រឹមត្រូវផង មួយយប់ៗខ្ញុំឃើញពួកគាត់រើសខ្ញុំអាណិតពួកគាត់ណាស់ 😔 ធ្វើការហត់មួយថ្ងៃពេញហើយ ត្រូវមករើសសំរាមដែលអ្នកទាំងអស់គ្នា បោះចោលផ្ដេសផ្ដាស់បែបនេះទៀត 😣 

មិនដឹងថាអ្នកមានចិត្តមែនអត់ទេ ឬបានត្រឹមតែ LIKE និង Share ក៏អស់ចិត្តដែរ!



ប្រភពពី : Summer 

ប្លន់! ជនសង្ស័យមួយក្រុមកំពុងបេីករថយន្តសាំយ៉ុងមួយគ្រឿងរត់ចូលព្រៃបាត់ ក្រោយពីបាញ់៦គ្រាប់ទៅលេីព្រះសង្ឃមួយអង្គ បណ្ដាលឲ្យសុគត នៅស្រុកឆ្លូង


ខេត្តក្រចេះ ៖ សេចក្ដីរាយការណ៍បឋមពីប្រិយមិត្តអ្នកស្ដាប់ABC បានប្រាប់អោយដឹងថា មានជនសង្ស័យមួយក្រុមបានបេីករថយន្តសាំយ៉ុងមួយគ្រឿងបេីកចូលទៅម្ដុំវត្តកណ្ដុរ រួចបានធ្វេីសកម្មភាពដកកាំភ្លេីងបាញ់២គ្រាប់ ទៅលេីព្រះសង្ឃមួយអង្គ ត្រូវចំព្រះកេស បណ្ដាលឲ្យរងរបួសធ្ងន់ ប្លន់យកថង់យាមបានសំរេច រួចបេីករថយន្តគេចខ្លួនចូលក្នុងព្រៃបាត់ ។ ដោយមិនទាន់ដឹងថានៅក្នុងថង់យាមមានអ្វីខ្លះនោះទេ ។


ដែលហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ នៅភូមិកណ្ដុរ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

ព្រះសង្ឃរងគ្រោះព្រះនាម សុង សុីថា ហៅ ចាប អាយុ៤៩វស្សា មានស្រុកកំណេីតនៅស្រុកគីរីវង្ស ខេត្តតាកែវ។ 

ក្រោយកេីតហេតុភ្លាមៗនោះកម្លាំងនគរបាលមូលដ្ឋានកំពុងតាមដានរកមុខសញ្ញា រីឯព្រះសង្ឃដែលរងរបួសធ្ងន់បានសុគតលេីរថយន្តសង្គ្រោះបន្ទាន់ខណៈពេលកំពុងដឹកទៅកាន់មន្ទីរពេទ្យ។

(ព័ត៍មានបន្ថែមABCនឹងជម្រាបជូនបន្តក្រោយពីទទូលបានពីសមត្ថកិច្ច)

ABC Breaking News : មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងទិញ-លក់អេតចាយ យ៉ាងសន្ធោរសន្ធៅ នៅខេត្តព្រៃវែង


ABC Breaking News : មានករណីអគ្គីភ័យមួយកំពុងឆាបឆេះឃ្លាំងទិញ-លក់អេតចាយ មួយកន្លែងយ៉ាងសន្ធោរសន្ធៅ ដែលស្ថិតនៅភូមិ៥ ឃុំព្រែកសាយខ ស្រុកពាមរ៍ ខេត្តព្រៃវែង នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ មានសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ហេីយ មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត


បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC 010/012/070/077 23-10-10 និង 087 23-23-23 

កម្មវិធី​ពិសេស​​ៗ​របស់ ​បុណ្យ​ភូមិ​ ​​នាំ​យក​​នូវ​ភាព​សប្បាយ​រីក​រាយ ​តាម​ទំនៀម​ទម្លាប់​​ប្រពៃណី​​ចូល​ឆ្នាំ​ខ្មែរ​ 


ត្រឹម​​តែ​ថ្ងៃ​ទី​១​សោះ មនុស្ស​ម្នា​ជា​ច្រើន​បាន​ទៅ​ចូល​រួម​​ក្នុង​​​កម្មវិធី​​របស់​បុណ្យ​​ភូមិ​យ៉ាងសប្បាយរីករាយ ដោយឆ្នាំ​នេះ ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​បុណ្យ​ភូមិ នាំ​យក​​នូវ​ភាព​សប្បាយ​រីក​រាយ​តាម​ទំនៀម​ទម្លាប់​​ប្រពៃណី​​ចូល​ឆ្នាំ​ខ្មែរ​ ។



សម្រាប់ថ្ងៃទី១​ ត្រូវនឹងថ្ងៃ​ទី៧​ មេសា ២០១៧នេះ​ បើ​តាម​ លោក ថៃ​ ឈៀង​ម៉េង ជា​អ្នក​សម្រប​សម្រួល​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ បុណ្យ​ភូមិ ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​​នា​ពេល​ល្ងាច គឺ​នឹង​មាន​​​ការ​លេង​ល្បែង​ប្រជាប្រិយ ការ​រាំ​កម្សាន្ត ការ​បង្ហាញ​ពី​វង់​ភ្លេង​មហោរី វង់​​ភ្លេង​មហោរី បវរកញ្ញាធ្លាក់ទឹក ហើយ​ជា​ពិសេស​នោះ​គឺ​​​​ការ​សម្ដែង​ល្ខោន​យី​កេ (រឿង​កាកី) ដែល​​គ្រប់​​គ្នា​កម្រ​បាន​ទស្សនា។




ជា​មួយ​គ្នា​នោះ សមាជិក​ក្រុម​ការងារ​បុណ្យ​ភូមិ​ខាង​លើ បាន​អំពាវនាវ​ឲ្យ​ អ្នក​ចូល​រួម​​​នៅ​កម្មវិធី​​ចូល​រួម​គោរព​​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ពោល​គឺ​​ស្លៀក​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​សមរម្យ​ ព្រោះ​កម្មវិធី​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​វត្ត​។ 

បន្ថែម​ពី​នោះ គឺ​ហាម​​លើ​សកម្មភាព​មួយ​​ចំនួន​ដូច​​​ជា ការ​យក​កាំភ្លើង​បាញ់​ទឹក ការ​យក​គ្រឿង​ស្រវឹង​ ចូល​ទៅ​ក្នុង​វត្ត​ជា​ដើម​។



លោក ថៃ​ ឈៀង​ម៉េង អ្នក​សម្រប​សម្រួល ​ព័ត៌មាន​ របស់​បុណ្យ​ភូមិ​ 




គួរ​រំលឹក​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ​ បុណ្យ​ភូមិ​​តែង​តែ​នាំ​​​មក​នូវ​កម្មវិធី​ពិសេស​ៗ តាម​ទំនៀម​ទម្លាប់​ប្រពៃណី​​​ខ្មែរ​ ទៅ​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ជូន​សាធារណជន​ប្រុស​ ស្រី​។ ហើយ​បុណ្យ​ភូមិ​ឆ្នាំ​នេះ គឺ​ប្រារព្ធ​ឡើងក្រោមប្រធានបទ ឆ្នាំរកា (សត្វមាន់ កុកគ្រូ) ​នៅ​​ក្នុងបរិវេណ ​វត្ត​ទួល​ក្រសាំង​ ចាប់​ពី​ថ្ងៃ​​ទី ៧ ៨ និង​ទី ៩​ ខែ​មេសា ឆ្នាំ២០១៧ (រយៈ​ពេល​៣​ថ្ងៃ​)៕ ប្រភពពី Sabay