
ABC Breaking News : ស្រវឹងបេីករថយន្ត LEXUS ពណ៍ស ទៅបុកបង្គោលភ្លេីង ពេញទំហឹង បណ្ដាលឲ្យបណ្ដាលឲ្យក្រឡាប់ និងរលំបង្គោលភ្លេីងសង្កត់ពីលេីរថយន្ត មានមនុស្សស្លាប់៣នាក់ ភ្លាមៗនៅហ្នឹងកន្លែង និងមានមនុស្សរបួសនិងជាប់ក្នុងឡាន២នាក់ នៅជិតវត្តឈូងលាភ ផ្លូវលេខ២១ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នៅវេលាម៉ោង១១៖០៥នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ




ខណៈនេះប្រជាពលរដ្ឋកំពុងនាំគ្នាជួយគាស់យកអ្នកបេីកបរ និងជនរងគ្រោះម្នាក់ទៀតចេញមកខាងក្រៅបានហេីយ ត្រូវបានរថយន្តសង្គ្រោះដឹកទៅទៅកាន់មន្ទីរពេទ្យហេីយ។

ព័ត៍មានលំអិតសូមទស្សនាការ Live ផ្ទាល់ នៅលេីទំព័រព័ត៍មានផ្លូវការ របស់វិទ្យុABC ABC FB







មុននេះបន្តិចយោងតាមផេកហ្វេសបុករបស់លោកម៉ុង ឬទ្ធី បានឲ្យដឹងថា៖ ម៉ោង១២.៣០ រសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នាំកូនៗចូលមកសាកសួរសុខទុក្ខតាចេកដែលគាត់បាននឹងកំពុងតែប្រកបអាជីវកម្ម លក់ទឹកសុទ្ធនឹងទឹកផ្លែឈើនៅផ្លូវជាតិលេខ២ម្តំខាងត្បូងផ្លូវបំបែកគួរស្រូវ យកថវិកាបន្ថែមលើការសម្តែងកំប្លុកកំប្លែង យកទៅចិញ្ចឹមកូនៗចំនួន៨នាក់ ខ្ញុំបានប្រមូលថវិកាពីកូនៗមួយចំនួនជូនលោកតាចេកផងដែរ៕