ការលក់ផលិតផលតាមអនឡាញ ដោយប្រើបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ ត្រូវបានដាក់លក់ទំនិញជាច្រើនប្រភេទ ។ ក្នុងនោះមានផលិតផលខ្លះ សុទ្ធ (គុណភាពល្អ) តែក៏មានផលិតផលខ្លះមិនសុទ្ធដែរ(ក្លែងក្លាយ) ហើយសមត្ថកិច្ចក៏បានបង្ក្រាបជាបន្តបន្ទាប់ដែរ។
ការប្រើផលិតផល មិនសុទ្ធ គ្មានគុណភាព នឹងធ្វើឲ្យបងប្អូនជួបការលំបាក ខ្លាចក្រែងប៉ះពាល់ដល់សម្រស់ ឬអាយុជីវិតផង។ ជាក់ស្ដែង កញ្ញា Kim Sekreyroth បានជាវផលិតផល Skin Care តាមអនឡាញមកប្រើ បានធ្វើឲ្យកញ្ញា មានបញ្ហា អាឡែកស៊ី ស្បែកមុខ ឡើងរោល កន្ទួលក្រហមពេញមុខ ក្ដីក្រហាយមុខ រហូតគេងពេទ្យទៀតផង។ នេះបើយោងតាមខ្លឹមសារដែលកញ្ញាបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
កញ្ញាជូនដំណឹងម្ចាស់ផលិតផលឲ្យទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួន ឬមានការបំភ្លឺណាមួយចំពោះកញ្ញា ពុំនោះទេ កញ្ញានឹងបង្ហាញឈ្មោះ ម៉ាក និងយីហោផលិតផលជាសាធារណៈ។
កញ្ញាសរសេរថា «ខ្ញុំមិនទាន់បង្ហាញឈ្មោះថាខ្ញុំប្រើរបស់មួយណាទេ ដែលដល់ថ្នាក់ហ្នឹង តែខ្ញុំត្រូវការឲ្យមានទំនួលខុសត្រូវដូចពេលយកលុយអតិថិជនអញ្ចឹង។ ខ្ញុំមិនស្ដាយទេលុយ តែខ្ញុំស្ដាយខ្លាចខូចមុខខ្ញុំ ចឹងទេបើមិនដោះស្រាយ រឺ និយាយអ្វីទេ ខ្ញុំបង្ហាញផលិតផលនិងអ្នកលក់ឲ្យហើយ ក្រដាសថ្ងៃទិញ ប្រើ ការរ៉ាយរ៉ាប់ ក្នុងសារក៏មានដែរ។ ខ្ញុំឈឺចាប់ខ្លាំងណាស់ដែលមានរឿងចឹងៗ»។ កញ្ញាបានផ្ដាំមិត្តស្រីៗថា មុនសម្រេចចិត្តផលិតផលអ្វីមួយត្រូវចេះប្រយ័ត្នឲ្យមែនទែន។ «សូមផ្ដាំទៅមិត្តស្រីៗ មុនសម្រេចចិត្តប្រើអ្វីមួយត្រូវចេះប្រយ័ត្នឲ្យមែនទែន….»។

ខាងក្រោមគឺរូបភាពរបស់ កញ្ញា Kim Sekreyroth កាលពីមិនទាន់ប្រើផលិតផល Skin Care
ពិភពចែករំលែកដកស្រង់ពី Facebook : Kim Sekreyroth