រាជធានីភ្នំពេញ ៖ ប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ថតរូបសង្សារអាក្រាតកាយ គំរាមទារប្រាក់ ។
យោងតាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យមានឈ្មោះ ម៉ម ភ័ក្ត្រា ហៅ ភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះជាសង្សារ ដែលបានប្តឹងពីបទ គំរាមកំហែងហែកកេរ្តិ៍ គំរាមទារប្រាក់ចំនួន ៥០០ដុល្លារអាមេរិក ជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយរបស់នាង ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបាន បញ្ជាក់ថា ជនសង្ស័យ និងនារីរងគ្រោះ គឺជាសង្សារហ្នឹងគេយូរឆ្នាំហើយ ដែលផ្តើមចេញពីការស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតបានរួមរស់ជាមួយគ្នា ជាច្រើនលើកច្រើនសារ ហើយនៅពេលនៅជាមួយគ្នា ជនសង្ស័យតែងតែថតរូបនារីរងគ្រោះ អាក្រាតកាយទុក ។
លុះក្រោយមកជនសង្ស័យក៏បានប្រើប្រាស់រូបអាក្រាតកាយទាំងនោះ គំរាមទារប្រាក់ពីនារីរងគ្រោះរហូតមក។ ដោយសារតែនារីរងគ្រោះទ្រាំមិនបាន ក៏បានសុំជនសង្ស័យបែកគ្នា ប៉ុន្តែជនសង្ស័យមិនព្រម និងបន្តគំរាមបង្ហោះរូបភាពនោះបើមិនឱ្យលុយ ទើបនារីរងគ្រោះសម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ ភាគីជនសង្ស័យបាន យល់ព្រមសងសំណងចំនួន ៥០០០ដុល្លារទៅជនរងគ្រោះដើម្បីបញ្ចប់រឿង ហើយភាគីរងគ្រោះក៏យល់ព្រម ប៉ុន្តែតំណាងអយ្យការមិនយល់ព្រម និងបញ្ជាឱ្យនាំខ្លួនជាងសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សមត្ថកិច្ចបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕

ប្រភពពី សារព័ត៍មាន ដំណឹងយប់មិញ