ជន​គំរាម​ទារប្រាក់​ ពី​លោក​អង្គរក្ស​ផ្ទាល់ សម្តេចតេជោ ត្រូវឃុំខ្លួនហើយ តែមេធាវី និងព្យាយាមជួយឲ្យនៅក្រៅឃុំវិញ

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ​ ៖ ករណី​លោក​ឧត្តមសេនីយ៍ទោ ណាំ ភិ​រុណ អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ត្រូវ​បាន​ជនអនាមិកប្រើ ហ្វេសប៊ុកជំរិត​ទារប្រាក់ ១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ព្រមទាំង​គំរាម​បញ្ឈប់​ការងារ និង​ចាប់​កូនស្រី​ថែម​ទៀត​នោះ ឥឡូវនេះ​រក​ឃើញ​ការ​ពិត និង​រក​ឃើញ​អ្នក​ប្រើប្រាស់ ហ្វេសប៊ុកជំរិត​ទារប្រាក់​នោះ​ហើយ គឺជា​សិស្សសាលា​ឯកជន​ថ្នាក់​ទី​៦​ម្នាក់ ឈ្មោះ សៀ​ក ជី​មី​ នេះ​បើ​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​។

កុមា​រាអាយុ​១៤​ឆ្នាំ ឈ្មោះ សៀ​ក ជី​មី ដែល​បច្ចុប្បន្ន​កំពុង​សិក្សារ​នៅឡើយ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ដែល​កុមា​រា​រូប​នេះ ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឈ្មោះ​ក្នុង​គណនេយ្យ បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុកដើម្បី​ជំរិត​ទា​ប្រាក់ ជា​ថ្នូរ​នឹង​ការ​ដក​មុខ​តំណែង​លោក ណាំ ភិ​រុណ ពី​ឧត្តមមន្ត្រី​របស់​រដ្ឋាភិបាល​ ។
ក្មេង​ប្រុស​ខាងលើ ដែល​ប្រើ​ហ្វេសប៊ុក​ជំរិត​ទារ​ប្រាក់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ណាំ​ ភិរុណ​ អង្គរក្ស​ផ្ទាល់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ត្រូវបាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។
លោក​ លី​ កុសល​ មេធាវី​ការពារ​ក្ដី​ក្មេង​ប្រុស​ឈ្មោះ​ សៀក​ ជីមី​ ថ្លែង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ថា​ ក្មេង​ប្រុស​រូប​នេះ​ ត្រូវបាន​លោក​ស្រី​ កែវ​ សុគន្ធា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​”កំហែង​យក”តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយ​លោក​ សាយ​ សារុន​​ ជា​ចៅក្រម​ស៊ើបសួរ​ បាន​សម្រេច​ឃុំ​ខ្លួន​ក្មេង​ប្រុស​រូប​នេះ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។
លោក​មេធាវី​អះអាង​ថា​ “​លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឲ្យ​ក្មេង​ប្រុស​រូប​នេះ​ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​សារ​ក្មេង​នេះ​អាយុ​ជាង​១៤ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​សង្ឃឹម​ថា​ទាំង​ដើម​បណ្ដឹង​និង​តុលាការ​ ពិត​ជា​មាន​ចិត្ត​សណ្តោស​ប្រណី “​ ។
មុន​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន​នេះ​ អាណាព្យាបាល​របស់​កុមា​រា សៀ​ក ជី​មី គឺ​លោក កែ ចាន់​សុខ អាយុ​៤១​ឆ្នាំ ត្រូវជា​ឪពុក អ្នកស្រី សួន សុ​ផា ត្រូវជា​ម្តាយ បាន​តក់ស្លុត​ជា​ខ្លាំងចំពោះ​ហេតុការណ៍​នេះ ហើយ​បាន​ប្រញាប់ប្រញាល់ ចេញ​មុខ​សុំ​ការ​អភ័យទោស និង​ក្តី​មេត្តាធម៌ ដោយ​សណ្តោស​ប្រណី ពី​លោក​ឧត្តមសេនីយ៍ ណាំ ភិ​រុណ តាម​រយៈ​កា​រស​សេរ​លិខិត​សុំ​អភ័យទោស ត្រា​ប្រណី ដោយ​ក្តី​ករុណា​ ។
សូមបញ្ជាក់ថា លោក ណាំ ភិ​រុណ ជា​អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន ដែល​គេ​តែង​បានឃើញ​រូប​លោក​និង​ក្រុម​អង្គរក្ស តែងតែបាន​ដើរ​ការពារ​ជាប់​ជា​និច្ច រាល់ពេល​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​អញ្ជើញ​ចូលរួម​កម្មវិធី​ផ្សេង​ៗ ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវ​បាន​ជនអនាមិក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជំរិត​ទារប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​គំរាម​បញ្ឈប់​ការងារ និង​ចាប់​កូនស្រី​របស់​លោក​ថែម​ទៀត​ផង ។
លោក ណាំ ភិ​រុណ ជា​ឧត្តមសេនីយ៍ទោ បាន​បង្ហោះ​នៅ​លើ​ទំព័រ ហ្វេ​ស​ប៊ុ​ករប​ស់លោក​ផ្ទាល់​អោយ​ដឹង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ២០១៧ នេះ​ថា ជន​ដែល​ផ្ញើ​សារ​គំរាម​ជំរិត​ទារប្រាក់ និង​គំរាម​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​របស់​លោក​នេះ ប្រើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​ស៊ី​ន សា​រ៉េ​ត​» គណនី​មួយទៀត «SOK KHON» និង​គណនី​ហ្វេ​ស​ប៊ុ​ក «​កម្ពុជា​កម្ពុជា​»​។ លោក ណាំ ភិ​រុណ បាន​រៀបរាប់​បន្ត​ថា ជន​ដែល​យក​គណនី​ខាងលើ​ទាំងនេះ​មក​ជំរិត​ទារប្រាក់​ពី​រូប​លោក​ម្តង ៥,០០០​ដុល្លា និង​ម្តងទៀត ១​ម៉ឺន​ដុល្លា ។
ជន​ដែល​ជំរិត​ទារប្រាក់​បាន​គំរាម​ថា ប្រសិនបើ​លោក ណាំ ភិ​រុណ មិន​ប្រគល់​ប្រាក់​ឲ្យ​គេ​ទេ គេ​នឹង​រក​វិធី​ដើម្បី​បំបែកបំបាក់ និង​ញុះញង់​មិន​ឲ្យ​មានការ​ទុកចិត្ត​គ្នា នៅ​ក្នុង​កង​អង្គរក្ស ហើយ​ថែម​ទាំង​គំរាម​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​មួយ ទៅ​បញ្ឈប់​ការងារ​របស់​លោក​ថែម​ទៀត​ផង ។ មិន​ត្រឹមតែ​គំរាម​ជំរិត​ទារប្រាក់​ប៉ុណ្ណោះ​ទេ ជនអនាមិក ថែម​ទាំង​បាន​គំរាម​ធ្វើបាប​កូនស្រី និង​ក្រុម​គ្រួសារ​របស់​លោក​ថែម​ទៀត​ផង ៕