កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងចម្រុះ កំពុងការពាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខ្មែរ នៅពហុកីឡាដ្ឋានជាតិ ក្នុងឱកាសអបអរសារទរ សម្បត្តិវប្បធម៍ខ្មែរ ជាបេតិកភណ្ឌពិភពលោក


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី17-07-2017 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាពេលនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះជាច្រើនផ្សេងទៀត ដែលជាកងកម្លាំងខ្មែរ កំពុងការពាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខ្មែរ ដែលមកចូលរួមអបអរសាទរ សម្បត្តិវប្បធម៌ខ្មែរ គឺប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី08 ខែកក្កដា ឆ្នាំ2017 នាំកិត្តិយសជូនជាតិខ្មែរ ក្រោមការខិតខំប្រឹងប្រែងប្រកបដោយ គតិបណ្ឌិតនិងឈ្លាសវៀងវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា! #PhnomPenhGRK
ប្រភពពី ៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ