បើមានករណីបាត់ក្មេង សូមរាយការណ៍​បន្ទាន់​មកសមត្ថកិច្ច​ទូរស័ព្ទ​២ខ្សែលេខ 031 201 2345 , 031 601 2345 ឬរាយការណ៍មកវិទ្យុABC 010 231010 / 012231010 / 070 231010 / 077 231010 / 087 232323

(ភ្នំពេញ)៖ នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ បានប្រកាស លេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ ទៅលេខទូរស័ព្ទរបស់នាយកដ្ឋាន គឺ 031 201 2345 , 031 601 2345។
ការប្រកាសលេខទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានព័ត៌មានចុះផ្សាយ ក៏ដូចជាបណ្ដាញទំនាក់ទំនងសង្គម Facebook បានចែកចាយបន្ដគ្នា អំពីករណីបាត់ក្មេងជាញឹកញាប់ ដោយខ្លះបាត់នៅតាមសាលារៀន ឬតាមទីសាធារណៈផ្សេងៗ ដែលឪពុកម្ដាយ និងក្រុមគ្រួសារក្មេងៗបានអះអាងថា ត្រូវបានជនមិនស្គាល់មុខចាប់យកទៅ។
ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងស្វែងរកក្រុមជនអនាមិកនោះ មកផ្តន្ទាទោសតាមច្បាប់ សូមឪពុកម្ដាយ អាណាព្យាបាល ដែលជួបបញ្ហានេះត្រូវរាយការណ៍ ជាបន្ទាន់ភ្លាមៗតាមខ្សែទូរស័ព្ទ ដូចប្រកាសនៅខាងលើនេះ៕

បេីមានអ្វីបន្ទាន់ៗ ចោរ លួច ឆក់ ប្លន់ត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ​មនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ ប្រិយមិត្តអាចរាយការណ៍មកវិទ្យុABC កម្ពុជា 107.5 FM (ប្រត្តិកម្មបន្ទាន់)  តាមរយៈលេខទូរស័ព្ទ (HOTLINE 24/h) 010 231010 / 012231010 / 070 231010 / 077 231010 / 087 232323