➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
រាជធានីភ្នំពេញ : ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងរហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព័ត៌មានផ្អើលចាប់ក្មេងៗ ដោយមានជនអគិតិមួយចំនួយបានផ្សព្វផ្សាយបំប៉ោងព័ត៍មាន និងមានអ្នកចែកចាយតគ្នាពេញទឹកពេញដី ។ទើបនៅយប់នេះថ្ងៃទី២៩ ខែកក្្កដា ឆ្នាំ២០១៧ ពីធីការនីឆ្នើមមួយរូបទៀតរបស់ស្ថានីយ៍ វិទ្យុABC គឺកញ្ញា ស៊ីខេ បានប្រតិកម្មយ៉ាងខ្លាំង លើព័ត៌មានមិនពិតមួយនេះ (ផ្អើលចាប់ក្មេងៗ វះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ តាមបណ្ដាញសង្គម Facebook បាននឹងកំពុងចែកចាយតគ្នាពេញទឹកពេញដី រហូតមានការចាប់ខ្លួនជនដែលចាប់ក្មេងៗ វះយកគ្រឿងក្នុងទៀត) ដោយកញ្ញាបាន Share ចែករំលែកបន្ត ពី Page Fresh News ទៅលេីបណ្ដាញសង្គម Facebook ផ្ទាល់របស់ខ្លួនឈ្មោះថា Honey Oun Ta ដោយភ្ជាប់មកជាមួយអត្ថបទបន្ថែមថា "ថីបានសង្គមមួយនេះមិនជឿនលឿនដូចគេ ម៉េចក៏យើងនៅតែប៉ុណ្ណឹង បាច់ឆ្ងល់ទេ ព្រោះពួកបំពុលសង្គមវាបោកអ្នកឆាប់ជឿ វាសប្បាយពេលឃើញសង្គមនេះរញ៉េរញ៉ៃ ហៃអើថាគ្មានសុវត្ថភាពចេះចុះ ហើយអ្នកឆាប់ជឿតែស្ករ ក៏share តគ្នាថា មែននឹង ៗ ទាំងខ្លួនឯងក៏មិនច្បាស់ក្នុងចិត្ត ដឹងអីដឹងមិនដល់ការពិត ដល់ថ្នាក់មិនអោយក្មេងទៅរៀន ណ្ហើយព្រះអើយនិយាយចំពេកថាឯងនឹងយួនទៀត រឿងតែ១ទេ តែពង្រីកអោយទៅជា១០០ ដើម្បីល្បី Pageខ្លួន 👌😏🌎 អ្នកសារពត៏មានអាជីពខ្លះក៏ហៃអើទៅតាមនឹង ដើម្បីអោយគេ អោយ Credit ថាអ្នកសារពត៏មានអាជីព"
បើយោងតាមការផ្សាយរបស់អង្គភាពព័ត៍មាន Fresh News បានផ្សាយថា តុលាការខេត្តប៉ៃលិន ចេញសេចក្ដីបំភ្លឺ បដិសេធថា មិនមានករណីចាប់ក្មេង នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិននោះទេ
បើតាមអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺមួយភ្លាមៗ ដោយបដិសេធ ចំពោះការផ្សព្វផ្សាយថា មានករណីចាប់ក្មេងនៅស្រុកសាលាក្រៅ។
តុលាការអះអាងថា ក្រោយពេលស្រាវជ្រាវ មិនមានករណីនោះកើតឡើងនោះទេ ដោយគ្រាន់តែជាពាក្យចចាមអារាម និងភាន់ច្រឡំតែប៉ុណ្ណោះ។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បំភ្លឺយ៉ាងដូច្នេះថា «កាលពីវេលាម៉ោងប្រមាណ ០៩៖០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានព័ត៌មានថា មានករណីចាប់កូនក្មេង នៅចំណុចសាលារៀនអនុវិទ្យាល័យផ្សារព្រំ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្មេងសង្ស័យរងគ្រោះឈ្មោះ អ៊ុយ ស្រីលីវ ភេទស្រី អាយុ០៦ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី គឹមអ៊ុយ អាយុ៥៤ឆ្នាំ និងម្តាយឈ្មោះ ទ្រី យឿន អាយុ៤០ឆ្នាំ មានទីលំនៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ និងអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងជំនាញសន្តិសុខ និងជំនាញប្រឆាំងភេរវៈកម្ម នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវ និងឲ្យដឹងថា ក្មេងស្រីខាងលើបានចេញពីសាលារួចដើរតាមផ្លូវត្រលប់មកផ្ទះវិញ ពេលនោះមានបុរសមិនស្គាល់មុខម្នាក់ ពាក់អាវពណ៌ខ្មៅ ខោស បានដើរតាមពីខាងក្រោយ ក្មេងនោះភ័យក៏បានរត់ចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះទើបមានការឆោឡោ ថាមានករណីចាប់ក្មេងតែម្តង ទើបបណ្តាលឲ្យផ្អើលដល់ប្រជាពរដ្ឋ ឪពុកម្តាយ និងម៉ូតូឌុបជាច្រើន តាមរកមុខមនុស្សដែលដើរពីក្រោយនោះ តែរកមិនឃើញនោះទេ។ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ហេតុការណ៍ចាប់ក្មេងខាងលើ ពុំមានកើតឡើងដូចពាក្យចចាមអារាមនោះទេ»។
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់តុលាការ៖
បើយោងតាមអង្គភាពព័ត៏មាន Fresh News បានផ្សាយថា ព័ត៌មានផ្អើលចាប់ក្មេងវះយកគ្រឿងក្នុង តាមបណ្ដាញសង្គម Facebook នៅខេត្តព្រះសីហនុ ពេលនេះស្នងការខេត្ត ចេញមុខទាត់ចោលទាំងស្រុង និងព្រមានដាក់ពាក្យប្តឹង អ្នកបង្ហោះ បើមិនចេញមកបកស្រាយការពិត
(ព្រះសីហនុ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងរហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព័ត៌មានផ្អើលចាប់ក្មេងៗ វះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ តាមបណ្ដាញសង្គម Facebook បាននឹងកំពុងចែកចាយតគ្នាពេញទឹកពេញដី រហូតមានការចាប់ខ្លួនជនដែលចាប់ក្មេងៗ វះយកគ្រឿងក្នុងនេះទៀតផង។
ឆ្លើយតបនឹងព័ត៌មានមិនពិត ដែលនាំឲ្យប៉ះពាល់ដល់សន្ដិសុខសង្គម និងប្រទេសជាតិខាងលើនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញមកច្រានចោលទាំងស្រុង និងបញ្ជាក់ការពិតដល់សាធារណជនទាំងអស់ ដើម្បីកុំឲ្យបន្ដយល់ច្រឡំ និងសូមបញ្ឈប់ការចែកចាយព័ត៌មានបែបនេះបន្ដទៀត។
ជុំវិញករណីភ្ញាក់ផ្អើលបំពុលបរិយាកាសខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា កាលពីម្សិលមិញគណនី Facebook មួយឈ្មោះ «ពៅ វីរៈបុត្រ» បានចុះផ្សាយនៅព័ត៌មានមិនពិតថា មានគេដើរចាប់ក្មេងវះពោះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ ដោយបង្ហាញរូបក្មេងត្រូវគេចង និងរូបជនសង្ស័យម្នាក់ ត្រូវគេចាប់ចងដៃទៅក្រោយ ដែលធ្វើឲ្យមានការចែករំលែកព័ត៌មានពីម្នាក់ទៅម្នាក់ យ៉ាងច្រើននាក់។
ចំពោះករណីនេះក្រោយទទួលបានភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានចុះទៅស្រាវជ្រាវជាបន្ទាន់ ដោយរកឃើញថា ជនម្នាក់ដែលត្រូវបានគេចាប់ចងដៃទៅក្រោយនេះ ក្រោយពីការសួរនាំទៅ គាត់គឺជាអ្នកបោសសំរាម និងទុកដាក់សំរាម នៅផ្សារវាលរេញ ហើយជាមនុស្សចូលចិត្តផឹកស្រា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បុរសខាងលើនេះ ជាមនុស្សស្នាក់នៅខាងក្រោយផ្សារវាលរេញ គ្មានសាច់ញាតិ ផ្ទះសំបែងត្រឹមត្រូវទេ ហើយក៏មិនវិកលចរិក(ឆ្កួត)នោះទេ គ្រាន់ជាមនុស្សផឹកស្រាច្រើនវង្វេង ភាគច្រើនអ្នកនៅផ្សារតែងឃើញបុរសនោះ យួរសំរាមចេញពីក្នុងផ្សារនឹង ចាំទទួលសម្រាប់បោះចូលធុង រថយន្តរបស់ស៊ីន ទ្រីដែលដាក់នៅមុខផ្សារវាលរេញ ជារៀងរាល់ល្ងាច គ្រាន់បានកំរ៉ៃពីផ្សារ ពីអាជីវករទិញស្រាហួបនៅទីនោះ ជាមនុស្សផឹកមិឡូឡាទេ ហើយកម្រដើរឆ្ងាយណាស់ ដូចនេះសូមមហាជនជ្រាប»។
នៅពេលរសៀលថ្ងៃម្សិលមិញ បុរសរូបនេះដែលគ្មានផ្ទះសំបែង គ្មានសាច់ញាតិ ពោលស្នាក់នៅក្រោយផ្សារវាលរេញ បានធ្វើដំណើរទៅដល់ក្រុងព្រះសីហនុ ដោយស្រវឹងវង្វេងវង្វាន់ស្មារតី ហើយបានយកពូថៅទៅចេញកាប់ក្មេងៗ និងមនុស្សធំ រហូតប្រជាពលរដ្ឋបាននាំគា្នទៅចាប់ចង ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរបស់លោក ចុះទៅសួរនាំ និងយកមកកាន់ប៉ុស្ដិ៍នគរបាល។
ពេលមកដល់ប៉ុស្ដិ៍សួរនាំក៏មិនឆ្លើយ តែក្រោយការស្រាវជ្រាវក៏រកឃើញទីកន្លែងធ្វើការ និងស្នាក់នៅក្រោយផ្សារវាលរេញ ក៏បានឲ្យងូតទឹក និងស្លៀកពាក់ ជិះរថយន្ដតាក់ស៊ី ឲ្យត្រឡប់ទៅវិញ ដូច្នេះគឺជាព័ត៌មានមិនពិត។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យមន្ដ្រីរបស់លោក ឆ្លើយតបខមិនចូលទៅកាន់គណនី Facebook ដែលបានបង្ហោះនោះហើយ ប៉ុន្ដែមិនឆ្លើយតប ព្រមទាំងប្លុកចោលទៀតផង។
ការមិនឆ្លើយតបយ៉ាងដូច្នេះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានព្រមានថា នឹងដាក់ពាក្យបណ្ដឹងជាផ្លូវការ ចាត់វិធានការតាមផ្លូវច្បាប់ ក្នុងនាមជាសមត្ថកិច្ចដោយបុគ្គលរូបនេះ មិនចេញមកបំភ្លឺការពិត។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅកុំមានការភ័ន្ដច្រឡំ ពីករណីចាប់ក្មេងវះយកគ្រឿងក្នុងបែបនេះតទៅទៀត គឺវាមិនពិត ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គមតែម្ដង៕
ព្រះរាជអាជ្ញា និងស្នងការខេត្តកំពង់ធំ ច្រានចោល និងអំពាវនាវឲ្យស្ងប់ស្ងាត់ រឿងព័ត៌មានចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកបារាយណ៍, ប្រជាជនជាង១០០នាក់លើកគ្នា ទៅឡោមព័ទ្ធប៉ុស្តិ៍នគរបាលរហូតប្រើហិង្សា
ព្រះរាជអាជ្ញា និងស្នងការខេត្តកំពង់ធំ ច្រានចោល និងអំពាវនាវឲ្យស្ងប់ស្ងាត់ រឿងព័ត៌មានចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកបារាយណ៍, ប្រជាជនជាង១០០នាក់លើកគ្នា ទៅឡោមព័ទ្ធប៉ុស្តិ៍នគរបាលរហូតប្រើហិង្សា
(កំពង់ធំ)៖ ព័ត៌មានផ្អើលចាប់ក្មេងវះយកគ្រឿងក្នុង កំពុងតែបន្ដរីករាយភាយទៅដល់ស្រុកបារាយណ៍ ខេត្តកំពង់ធំទៀតហើយ នៅវេលាថ្ងៃត្រង់ទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម Facebook ពីសំណាក់គណនីឈ្មោះ Sem Choeurn ថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅភូមិថ្លា ឃុំច្រនាង ពាក់ព័ន្ធនឹងការចាប់ក្មេង។
ឆ្លើយតបព័ត៌មានដែលធ្វើឲ្យចលាចល និងភ្ញាក់ផ្អើលពេញទឹកពេញដីខាងលើនេះ ទាំងព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក អ៊ិត សុធា និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ អ៊ុក កុសល បានចេញមកច្រានចោល និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនៅស្រុកបារាយណ៍នោះ រក្សាភាពស្ងប់ស្ងាត់ ខណៈដែលសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ លើជនសង្ស័យទាំង២នាក់ ពីព្រោះវាអាចជាករណីផ្សេង ដូចជាចោរកម្មជាដើម។
លោកឧត្តមសេនីយ៍ អ៊ុក កុសល បានបញ្ជាក់ថា នៅវេលាថ្ងៃត្រង់នេះ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ទៅឈប់នៅក្នុងវត្តច្រនាង ពេលនោះព្រះសង្ឃក៏បានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ហើយភ្លាមៗសមត្ថកិច្ចក៏ បានចុះទៅដល់ ស្រាប់តែជនសង្ស័យទាំង២នាក់ឃើញសមត្ថកិច្ច ក៏រត់ចោលម៉ូតូ។
ពេលដែលឃើញជនសង្ស័យរត់ចោលម៉ូតូភ្លាមៗ សមត្ថកិច្ចក៏បានដេញតាម ហើយចាប់ខ្លូនពួកគេទាំង២នាក់ យកមកសួរនៅប៉ុស្ដិ៍នគរបាល ស្រាប់តែផ្អើលប្រជាពលរដ្ឋ ជាង១០០នាក់ ទៅឡោមព័ទ្ធប៉ុស្ដិ៍ និងនាំគ្នានិយាយតៗគ្នាថា ជាករណីចាប់ក្មេងវះយកក្រលៀន ឬគ្រឿងក្នុង រហូតពួកគេបានប្រើអំពើហិង្សា រើសដំថ្ម និងដំបងវាយទៅលើ ជនសង្ស័យទាំង២នាក់នេះទៀតផង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះសមត្ថកិច្ចរបស់លោក កំពុងតែនាំជនសង្ស័យទាំង២នាក់នេះ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យដឹងប្រាកដថា ពួកគេពាក់ព័ន្ធទៅនឹងករណីអ្វី ប៉ុន្ដែលោកចាត់ទុកថា មិនមែនជាករណីចាប់ក្មេងដូចប្រជាពលរដ្ឋផ្អើលឈូរឆនោះទេ។
ជាមួយគ្នានេះព្រះរាជអាជ្ញាខេត្តលោក អ៊ិត សុធា ក៏បានលើកឡើងយ៉ាងដូច្នេះ ដោយលោកបានអះអាងថា ជនសង្ស័យទាំង២នាក់ អាចជាមុខសញ្ញាលួចម៉ូតូ មិនមែនជាករណីចាប់ក្មេងវះយកគ្រឿងក្នុង ដូចជាប្រជាពលរដ្ឋផ្អើលនោះឡើយ ហើយបច្ចុប្បន្នស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧