ឆក់ទូរស័ព្ឌដៃមិនសម្រេច ត្រូវប្រជាពលរដ្ឋវាយរងរបួសធ្ងន់ នៅសង្កាត់ទឹកល្អក់ទី២


រាជធានីភ្នំពេញ: នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៩: ១៥នាទី កំលាំងនគរបាលប៉ុស្តិរដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ ស្តែង ពីបទលួចឆក់ទូរស័ព្ទដៃកើតហេតុនៅចំណុច មុខការ៉ាស់សាំងតូតាល់ ផ្លូវលេខ១៨២ ក្រុមទី៣៨ ភូមិ ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង សុភ័ក្រ្ត ហៅ អូន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី ១២B2 វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់នៅផ្ទះលេខ ៩៥H ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ២ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានភ្នំពេញ ។
ជនរងគ្រោះពុំស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពណ៌ខ្មៅ ស៊េរី2014 ( ពុំបានដាក់ពាក្យបណ្តឹងទេ ) ។

សមត្ថកិច្ចប្រមូលវត្ថុតាងរួមមាន:ម៉ូតូមួយគ្រឿងម៉ាក Su zuki Nex ពណ៌ខ្មៅ ស៊េរី20 17 គ្មានពាក់ស្លាកលេខ មានលេខតួ 327097 លេខម៉ាស៊ីន 327014 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ) ។

មុនពេលកើតហេតុជនរងគ្រោះពុំស្គាល់ ឈ្មោះ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2014 ធ្វើដំណើរតាមផ្លូវ លេខ១៨២ ពីកើតមកលិច ដោយមានពាក់មួកការពារហើយសៀតទូរស័ព្ឌជាប់មួកសុវត្ថិភាព និយាយទំនាក់ទំនង ពេលមកដល់ចំណុចកើតស្រាប់តែមានជនសង្ស័យពីរនាក់ជិះបានជិះម៉ូតូតាមពីក្រោយហើយបានអែបទន្ទឹមខាងស្តាំ ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះម៉ូតូគេច តាមផ្លូវលេខ១៨២ ទៅទិសខាងលិច ដល់ផ្លូវលេខ ១៨២ កែងផ្លូវលេខ២៦១ សញ្ញាស្តុបលោតភ្លើងក្រហម មានការកកស្ទះចរាចរណ៌ ពេលនោះជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន ទើបជនរងគ្រោះ និងប្រជាពលរដ្ឋបាននាំគ្នាឃាត់បាន០១នាក់ , ជនរងគ្រោះបានយកទូរស័ព្ទគាត់វិញ ហើយជិះម៉ូតូចេញទៅបាត់ពុំបានដាក់ពាក្យបណ្តឹងទេជនសង្ស័យមានការរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបានបញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យព្រះកុសុម: , ចំណេកជនសង្ស័យ០១នាក់ទៀតបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នឃាត់ខ្លួនជនសង្ស័យខាងលើជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕