ស្ថានភាពជម្ងឺមហារីកឈាមរបស់ កញ្ញា ស៉ីនួន បុគ្គលិកស្ថានីយ៍វិទ្យុABC (អ្នកកាន់ Page ផ្លូវការរបស់វិទ្យុABC គឺ ABC FB ដែលបានធ្វេីការព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ប្រទេសវៀតណាម ក្រោយពីសភាពជម្ងឺធ្ងន់ធ្ងរពេក កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នោះ ខណៈនេះមានសភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីសំរាកព្យាបាលអស់១យប់រួចមក។
ហេីយនៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមការងារវិទ្យុABC ដែលធ្វេីដំណេីរទៅជាមួយ បានទាក់ទងផ្ដល់ព័ត៍មានមកឲ្យ ស៊ីនួន រៀបរាប់ខ្លីៗទាំងទឹកភ្នែកតាមទូរស័ព្ទដោយធ្វេីការផ្សាយផ្ទាល់តាមវិទ្យុABC ថា ៖ នាងខ្ញុំបានធូរស្រាលបន្តិចហេីយ ដោយអាចងេីបអង្គុយបាន និងនិយាយបានហេីយ នាងខ្ញុំសូមក្រាបអរគុណ លោកគ្រូ អាចារ្យ អេ និងបងប្អូនក្រុមការងារវិទ្យុABCទាំងអស់គ្នា ព្រមទាំងប្រិយមិត្តអ្នកស្ដាប់វិទ្យុABC ដែលបានបារម្ភពីខ្ញុំ នាងខ្ញុំសុំទោសផងដែលធ្វេីឲ្យអ្នកទាំងអស់គ្នាបារម្ភ នាងខ្ញុំបានធូរស្រាលជាងមុនបន្តិចហេីយ ដោយសន្យានិងវិលមកចូលរួមជាមួយក្រុមការងារABC ដេីម្បីធ្វេីការងារជួយសង្គមបន្តទៀត៕
ដោយខណៈពេលនេះ ស៊ីនួន កំពុងសំរាកនៅមន្ទីរពេទ្យជោរៃ នៅប្រទេសវៀតណាម ដោយរង់ចាំតាមដាន ដើម្បីបន្តការព្យាបាលបន្តទៀត។
យេីងខ្ញុំទាំងអស់ជាក្រុមការងារវិទ្យុABC សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រិយមិត្តអ្នកស្ដាប់វិទ្យុABCគ្រប់ទិសទីទាំងអស់ ដែលបានយកចិត្តទុកដាក់ព្រួយបារម្ភ នឹងជួយចូលរួមមកដល់ក្រុមការងារABC ដោយសេចក្ដីគោរពនិងអរគុណ!