Update ហេតុការណ៍បាញ់រះជាច្រេីនគ្រាប់ ដែលជំហានដំបូង ស្លាប់១នាក់ របួសធ្ងន់៣នាក់ រីឯជនប្រដាប់អាវុធទាំង២នាក់ រត់គេចខ្លួន ខណៈនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ!

ដកស្រង់បន្តពី [ABC FB] ហេតុការណ៍បាញ់រះជាច្រេីនគ្រាប់ មានអ្នកស្លាប់១នាក់ របួសធ្ងន់ ៣នាក់ នៅក្នុងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ

ខេត្តកំពង់ឆ្នាំង ៖ សេចក្ដីរាយការណ៍ពីអ្នកឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យវិទ្យុABC ដឹងភ្លាមៗថា ៖ មុននេះបន្តិចមានហេតុការណ៍បាញ់រះជាច្រេីនគ្រាប់ជាប់ៗគ្នា នៅក្នុងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ដែលបណ្ដាលឲ្យបុរស១នាក់ស្លាប់ និង៣នាក់ទៀតត្រូវគ្រាប់កាំភ្លេីងជាច្រេីនគ្រាប់ រងរបួសធ្ងន់ ស្ថិតភូមិក្ដុលសែនជ័យ ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង១៩៖៤៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ។ ភ្លាមៗនោះជនមិនស្គាល់មុខ២នាក់ប្រដាប់ដោយកាំភ្លេីង បានចូលទៅយកកាំភ្លេីងAK ហេីយរត់គេចខ្លួនបាត់ ។

បេីយោងតាមសមត្ថកិច្ចបានប្រាប់ឲ្យវិទ្យុABC ដឹងបន្ថែមទៀតថា ជនរងរបួស និងស្លាប់ក្នុងហេតុការណ៍បាញ់រះជាច្រេីនគ្រាប់នេះមាន ៖ 
១, អ្នកស្លាប់ឈ្មោះ សឹង ហាត ភេទប្រុស តួនាទី ជាមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ឬ(មេព្រៃ)ក្ដុលសែនជ័យ ។ 
២, ឈ្មោះ អ៊ុក ណាន់ ភេទប្រុស តួនាទីជាមេបញ្ជាការរង កងរាជអាវុធហត្ថស្រុកទឹកផុស (រងរបួស)។ 
៣, ឈ្មោះ លូ គឹមលន ជាមន្ត្រីយោធា (រងរបួស) 
៤, ឈ្មោះ ម៉ៅ សារ៉ាត់ ហៅតាលន ជាប្រជាពលរដ្ឋ រស់នៅទល់មុខសង្កាត់រដ្ឋបាលព្រៃឈើ (រងរបួស)។

ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញចុះដល់កន្លែងហេតុ បើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ហើយដែរ ។ ដោយខណៈនេះABC មិនទាន់ទទួលបានពីមូលហេតុច្បាស់លាស់ទាក់ទងនឹងហេតុការណ៍បាញ់រះជាច្រេីនគ្រាប់នោះនៅឡេីយទេ។ 

ប្រភពពី : ABC FB