ខេត្តកំពង់ចាម ៖ ស្ពានឬស្សីដែលមានប្រវែងវែងជាងគេនៅប្រទេសកម្ពុជាត្រូវបានទឹកហូរខ្លាំងបុកដាច់ហើយនៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ហើយស្ពាននេះនឹងលែងមានវត្តមានទៀតហើយ។ ដោយក្នុងគណនីហ្វេសប៊ុករបស់លោក Thach Heang បានបង្ហោះថា ” នៅថ្ងៃនេះស្ពានឫស្សីដែលវែងជាងគេក្នុងប្រទេសកម្ពុជាបានដាច់ហើយដោយសារចរន្តទឹកហូរបុកខ្លាំង។ ស្ពានឫស្សីនេះបានបញ្ចប់អាជីពអ្នករកស៊ីមុខរបរនេះជារៀងរហូត។ 27-05-2017 “។