ព្រឺក្បាល! ពេលដឹងថា កម្មការិនីម្នាក់ដួលស្លាប់ ក្នុងរោងចក្រ! ស្រាប់តែ ២៦នាក់ទៀត ដួលសន្លប់ជាបន្តបន្ទាប់​ ផ្អើលពេញរោងចក្រ…



ភ្នំពេញ ៖ យ៉ាងហោចណាស់មានកម្មការនីម្នាក់ដួលបោកក្បាលស្លាប់ និងកម្មករកម្មការិនី ២៦នាក់ទៀតដួលសន្លប់បន្តបន្ទាប់គ្នា បង្កឱ្យកម្មករផ្អើលរត់ជាន់គ្នាក្នុងរោងចក្រកាត់ដេរ អាកាស សិត ហ្គាមេន ខូអិលធីឌី ស្ថិតនៅក្នុងសួនវឌ្ឍនៈ២ តាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាម២០១៧ ។
កម្មការិនីម្នាក់ដែលស្លាប់ក្នុងហេតុការណ៍មាន ឈ្មោះ ខាត់ សាម៉ើ ភេទ​ស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយកើតហេតុភ្លាម រថយន្តដឹកបញ្ជូនទៅតំកល់ ទុកនៅផ្ទះជនរងគ្រោះភ្លាមដែរ ។
តាមប្រភពពីកម្មករធ្វើការនៅក្នុងរោងចក្រកើតហេតុខាងលើ បានឲ្យដឹងថា មុនកើតហេតុ ​រោងចក្រ​ដល់ម៉ោងឈប់សំរាក ដើម្បីក្រុមកម្មករកម្មការិនីចេញហូបបាយ ។ ខណៈពេលដែលកម្មករចេញទៅហូបបាយអស់ កម្មការិនីដែលស្លាប់នោះ មិនទាន់បានទៅហូបបាយទេ បានទៅឈរនៅមុខបន្ទប់ទឹក រង់​ចាំចូលបន្ទប់ទឹកស្រាប់តែដួលសន្លប់ស្តូកស្តឹង ។ 
បន្ទាប់ពី ដួលសន្លប់​ត្រូវបានខាងរោងចក្រ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈពេលទៅដល់មន្ទីរពេទ្យ ​លោកគ្រួពេទ្យបានថា ស្រ្តីរងគ្រោះស្លាប់បាត់ទៅហើយ ភ្លាមៗនោះខាងរោងចក្រដឹកសពស្រ្តីរងគ្រោះយកទៅផ្ទះតែម្តង ។ 
លុះពេលក្រុមគ្រួសារសពឃើញបែបនេះ បានទូរស័ព្ទសួរកម្មការិនីដែលធ្វើការជាមួយគ្នាថា មានរឿងអីបានជាស្រ្តីខាងលើស្លាប់បែបនេះ ពេលឮដូច្នេះ ធ្វើឲ្យកម្មការិនីដែលកំពុងបំពេញការងារជាមួយគ្នា មានការតក់ស្លុត បានដួលសន្លប់បន្តបន្ទាប់គ្នា បញ្ជូនទៅសង្គ្រោះនៅសម្ភព ហ៊ាន មុន្នីវុ​ទ្ធ សរុបទាំងអស់ ២៦នាក់ ។
ទាក់ទិននឹងករណីស្លាប់ខាងលើនេះ តំណាងខាងរោងចក្រ ហាក់ដូចជាមានការលាក់លៀម មិនសហការជាមួយសមត្ថកិច្ចទេ គ្រាន់តែគ្រូពេទ្យដែលពិនិត្យសុខភាពរបស់កម្មការិនីដែល ដួលសន្លប់ទាំង ២៦នាក់បានអះអាងថា ការដួលសន្លប់នេះ មិនមែនមកពីពុលអាហារ ឬពុល សារធាតុគីមីអ្វីទេ គឺមកពីភិតភ័យតក់ស្លុតរហូតដួលសន្លប់តែម្តង ។ 
ដោយឡែក​សពកម្មការិនីមិនត្រូវបានសមត្តិកច្ចធ្វើកោសល្យវិច័យថាស្លប់មូលហេតុអ្វីទេ គ្រាន់តែដួលសន្លប់ដឹកទៅមន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា ស្លាប់ហើយឃើញដួលរលាត់មុខបន្តិចហើយ ក៏ដឹកយកទៅផ្ទះ ប្រគល់ឲ្យក្រុមគ្រួសារតែម្តង ៕ ប្រភពពី k​bn-live.com