ទស្សនា Video ខាងក្រោមនេះ
បទចម្រៀងរៀបរាប់ពីខ្សែជីវិតដ៏គួរអោយអាណិតរបស់ក្មេងៗកំព្រា នៅវិទ្យុABC នេះ ត្រូវបាន Bebe Tiamo ស្គាល់ក្មេងម្នាក់ដែលឪពុកម្ដាយបោះបង់ចោល ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញទាក់ទងអោយវិទ្យុABC ជួយយកមកចិញ្ចឹម... គាត់ពិតជាសង្វេគចិត្តខ្លាំងណាស់ ទើបសំរេចចិត្តនិពន្ធបទចម្រៀងនេះឡើងមក ដើម្បីអោយឪពុកម្ដាយរបស់ក្មេងម្នាក់នោះ បានលឺពីដំណឹងរបស់កូន ដែលខ្លួនយកមកចោលតាមផ្លូវហើយ ត្រូវABCជាអ្នកទទួលបន្ទុកយកមកចិញ្ចឹមបីបាច់ថែរក្សាបន្តបែបនេះ!
បកស្រាយដោយ : Bebe Tiamo & និល សង្វាតរក្សា
ទំនុកភ្លេងដោយ : និល សង្វាតរក្សា
ទំនុកច្រៀងដោយ : និល សង្វាតរក្សា
តេីលោកអ្នកដឹងទេថា ស្ថានីយ៍វិទ្យុABC បានទទួល ស្ត្រីគ្មានទីពឹង, ក្មេងមានបញ្ហាសតិអារម្មណ៍, ក្មេងកំព្រាត្រូវឳពុកម្ដាយបោះបង់ចោល ដែលវិទ្យុABC ទទួលយកមកស្នាក់នៅកំពុងកេីនឡេីង បេីគិតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកមកដែលកំពុងស្នាក់នៅវិទ្យុABC មាន ចំនួន ៣៨ នាក់ ដោយ ក្មេងស្រី ១០ នាក់, ក្មេងប្រុស ០៨ នាក់, ស្ត្រីគ្មានទីពឹងនិងមនុស្សចាស់ ១០នាក់ ។
រីឯអ្នកគ្រាន់តែមកស្នាក់នៅ សាលាសំណាក់ABC ច្រេីនជាង៦០០នាក់ហេីយ ដោយគ្រាន់តែស្នាក់នៅ បាយទឹក បណ្ណោះអាសន្ន នៅពេលដែលស្ថានីយ៍វិទ្យុABC បានប្រកាសរកសាច់ញាតិអ្នកដែលមកស្នាក់នៅបណ្ដោះអាសន្ន ហេីយបានរកឃេីញសាច់ញាតិ ឬក្រុមគ្រួសារនិងទាក់ទងអោយមកទទួលពួកគេនៅវិទ្យុABC និងអនុញាតិអោយទៅវិញជាមួយគ្រួសារសាច់ញាតិដោយមានការទទួលស្គាល់ត្រឹមត្រូវ និងអ្នកខ្លះទៀតABC បានជូនទៅកាន់ស្រុកកំណេីត នៅតាមបណ្ដាលខេត្តនានា នេះគឹវិទ្យុABC 107.5 FM
នេះជាបន្ទុកមួយរបស់ស្ថានីយ៍វិទ្យុABC កម្ពុជា ១០៧.៥ FM