រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ក្នុងនោះមានមេក្លោងម្នាក់ជាអ្នកកាន់កាប់ដាវសំរាប់ ធ្វើសកម្មភាព និងជាមុខសញ្ញា(សកម្មខាងកាប់ប្លន់) និងបក្សពួក៦នាក់ទៀងជាអ្នកចូលរួមធ្វើសកម្មភាព ត្រូវបានកម្លាំងព្រហ្មទ័ណ្ឌកំរិតធ្ងន់ក្រុងសហការជាមួយ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ឆ្មក់ចូលបង្ក្រាបដល់ក្នុងផ្ទះសំណាក់ ២ផ្សេងគ្នា ផ្ទះណាក់យីហោ៦៦៦ និងផ្ទះសំណាក់សំបូរ ដកហូតបានដាវ១ដើម ម៉ូតូ៥គ្រឿង រួមនិងថ្នាំញៀន៣កញ្ចប់ ដែលក្រុមជនសង្ស័យទាំងនោះប្រើប្រាស់មុននិងធ្វើសកម្មភាព។
ប្រត្តិបត្តិការណ៍បង្ក្រាបនេះធ្វើឡើង២លើក
- លេីកទី១ ៖ នៅវេលាម៉ោង២១៖១៥នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់៦៦៦ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
- លើកទី២ ៖ នៅវេលាម៉ោង២២៖១០នាទីយប់ នៅចំណុចផ្ទះសំណាក់ យីហោ សំបូរ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
ដោយជនសង្ស័យទាំង៧នាក់មានឈ្មោះ៖
- ទី១ ជាល់ វុទ្ធី អាយុ២៣ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិជ្រៃកោង ចោមចៅ ។
- ទី២ ដុស ពិសិទ្ធ អាយុ១៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ។
- ទី៣ វុន កែវ អាយុ១៧ ធ្វើការនៅការ៉ាស់សាំង។
- ទី៤ សុខ លាភ ២៣ឆ្នាំ ជាងជួសជុលកុងទ័រការ៉ាសសាំង ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប។
- ទី៥ សុខ ឈៀន អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ភូមិតាងួន សង្កាត់កាកាប។
- ទី៦ វ៉ាន់ វើយ អាយុ១៥ឆ្នាំ មុចរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប។
- ទី៧ រឿន សត្យា អាយុ២២ឆ្នាំ មុខរបរកត់ឆ្នោតអោយគេ ជួលផ្ទះសំណាក់យីហោសំបូរនៅរយះពេល១០ថ្ងៃ ក្នុង១០ដុល្លា ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប។ (ជាអ្នកកាន់ដាវកាប់ និងជាមេក្លោង)
សមត្ថកិច្ចបានអោយដឹងថា មុននិងឈានដល់ការបង្ក្រាបបានទាំងសំបុកដូចនេះគឺក្រុមជនសង្ស័យទាំងនេះគឺជាមុខសញ្ញាឆក់និងកាប់ប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចយើងបានដាក់ការស្រាវជ្រាវនិងស៊ើបអង្កេតរហូតដល់យប់កើតហេតុទើបកំណត់បានថាជនសង្ស័យទាំងនោះកំពុងសង្ងំលាក់ខ្លួននៅផ្ទះសំណាក់យីហោ៦៦៦ ក៏ធ្វើការឆ្មក់ចូលបង្ក្រាបជាក់ស្តែងឃាត់បានជនសង្ស័យ៦នាក់ ដកហូតថ្នាំ៣កញ្ចប់និងម៉ូតូ៤គ្រឿង។
បន្ទាប់មកសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យ១ម្នាក់ដែលជាមេខ្លោង នៅក្នុងផ្ទះណាក់យីហោសំបូរ ដកហូតបានដាវ១ដើមនិងម៉ូតូ១គ្រឿង។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ សមត្ថកិច្ចបាននាំខ្លួនជនទាំងនោះរួមជាមួយវត្ថុតាងនៅកាន់ការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងកសាងសុំណុំរឿង អនុវត្តបន្តតាមនិតិវិធីច្បាប់។ ប្រភពដេីមពី ៖ BBNTV