លោកឧត្តមសេនីយ៍ត្រី ទៀវ ស៊ីណាត បានទទួលមរណ:ភាព ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ







លោកឧត្តមសេនីយ៍ត្រី ទៀវ ស៊ីណាត បានទទួលមរណ:ភាព ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ
#ក្រុងតាខ្មៅ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្តាលឲ្យស្លាប់ កើតហេតុថ្ងៃ​ទី០៦ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោង២៣:៣០នាទីត្រង់ចំណុចខាងមុខផ្ទះលក់ឈើ យីហោ ស្រី មុំ លើផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ បង្កឡើងដោយរថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខតាកែវ3A-2883 អ្នកបើកបរមិនទាន់​ ស្គាល់អត្តសញ្ញាណ (រត់គេច​បាត់)​​បើកបរ​ក្នុង​ទិសដៅពី(ចតឈប់នៅអែបចិញ្ចើម​ផ្លូវ)​​(ពីត្បូងទៅជើង) ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកFORD RANGER ពណ៌ស​ពាក់ផ្លាកលេខ ភ្នំពេញ2AH-8455 បើកបរ​ក្នុង​ទិសដៅ​ត្បូងទៅជើងបុកពីក្រោយរថយន្តHYUNDAIនោះតែម្តង។​ អ្នកបើកបររថយន្តFORD RANGER​ ឈ្មោះ​ ទៀវ ស៊ីណាត ភេទប្រុស​អាយុ៣៩ឆ្នាំ នៅភូមិដើមគរ សង្កាត់​ដើមមៀន ក្រុងតាខ្មៅ (ស្លាប់)មានមុខរបរ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ឋានន្តរសក្ដិ​ឧត្តមសេនីយ៍ត្រី បានស្លាប់ នៅពេលដឹកបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។មធ្យោបាយ​ដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី។ក្នុងករណី បណ្តាលអោយស្លាប់ចំនួន០១នាក់ និងខូចខាត រថយន្តស្រាលចំនួន០១គ្រឿង,និងខូចខាតរថយន្តធ្ងន់ចំនួន០១គ្រឿង ។ មូលហេតុមកពីអ្នកបើកបររថយន្តHYUNDAIចតឈប់ដាក់កូនឈើដោយមិនបានដាក់ស្លាកសញ្ញានិងដាក់ភ្លើងបំភ្លឺអ្វីឡើយ រីឯអ្នកបើកបររថយន្តFORD RANGER បើកបរ​ក្នុងល្បឿនលឿន។