រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងតែសម្រាកពិនិត្យសុខភាពនៅមន្ទីពេទ្យមួយប្រទេសសិង្ហបុរី ។
នេះបើតាមគេហទំព័រហ្វេសប៊ុកសម្តេច
សម្តេចបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ បញ្ជាក់ថា«ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន ។ សុំការយោគយល់ពីមិត្តភក្ដិបរទេសពិសេសជប៉ុន ឥណ្ឌា បារាំង ដែលកម្មវិធីគ្រោងទុកសំរាប់ការជួបត្រូវបានលុបចោលទៅវិញ» ។
សម្តេចគូសបញ្ជាក់ថា «ដោយការហត់នឿយខ្លាំងពេកខ្ញុំធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល ។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរីតាំងពីម៉ោង២ល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ និងអាចវិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០១៧ ដើម្បីបន្តការងារជាធម្មតាឡើងវិញ ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ» ៕