Pages - Menu

ស្ថានភាពជម្ងឺមហារីកឈាមរបស់កញ្ញា ស៉ីនួន ក្រុមការងារវិទ្យុABC មានសភាពធូរស្រាលបន្តិចហើយ!


ស្ថានភាពជម្ងឺមហារីកឈាមរបស់ កញ្ញា ស៉ីនួន បុគ្គលិកស្ថានីយ៍វិទ្យុABC (អ្នកកាន់ Page ផ្លូវការរបស់វិទ្យុABC គឺ ABC FB ដែលបានធ្វេីការព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ប្រទេសវៀតណាម ក្រោយពីសភាពជម្ងឺធ្ងន់ធ្ងរពេក កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នោះ ខណៈនេះមានសភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីសំរាកព្យាបាលអស់១យប់រួចមក។

Edit

ហេីយនៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមការងារវិទ្យុABC ដែលធ្វេីដំណេីរទៅជាមួយ បានទាក់ទងផ្ដល់ព័ត៍មានមកឲ្យ ស៊ីនួន រៀបរាប់ខ្លីៗទាំងទឹកភ្នែកតាមទូរស័ព្ទដោយធ្វេីការផ្សាយផ្ទាល់តាមវិទ្យុABC ថា ៖ នាងខ្ញុំបានធូរស្រាលបន្តិចហេីយ ដោយអាចងេីបអង្គុយបាន និងនិយាយបានហេីយ នាងខ្ញុំសូមក្រាបអរគុណ លោកគ្រូ អាចារ្យ  អេ និងបងប្អូនក្រុមការងារវិទ្យុABCទាំងអស់គ្នា ព្រមទាំងប្រិយមិត្តអ្នកស្ដាប់វិទ្យុABC ដែលបានបារម្ភពីខ្ញុំ នាងខ្ញុំសុំទោសផងដែលធ្វេីឲ្យអ្នកទាំងអស់គ្នាបារម្ភ នាងខ្ញុំបានធូរស្រាលជាងមុនបន្តិចហេីយ ដោយសន្យានិងវិលមកចូលរួមជាមួយក្រុមការងារABC ដេីម្បីធ្វេីការងារជួយសង្គមបន្តទៀត៕


ដោយខណៈពេលនេះ ស៊ីនួន កំពុងសំរាកនៅមន្ទីរពេទ្យជោរៃ នៅប្រទេសវៀតណាម ដោយរង់ចាំតាមដាន ដើម្បីបន្តការព្យាបាលបន្តទៀត។ 

យេីងខ្ញុំទាំងអស់ជាក្រុមការងារវិទ្យុABC សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រិយមិត្តអ្នកស្ដាប់វិទ្យុABCគ្រប់ទិសទីទាំងអស់ ដែលបានយកចិត្តទុកដាក់ព្រួយបារម្ភ នឹងជួយចូលរួមមកដល់ក្រុមការងារABC ដោយសេចក្ដីគោរពនិងអរគុណ!