Pages - Menu

ស្ពានឬស្សី ដែលមានតែមួយគត់នៅកម្ពុជា ឥលូវនេះបានដាច់ហើយ ដោយសារទឹកហូរបុកខ្លាំងពេក!

ខេត្តកំពង់ចាម ៖ ស្ពានឬស្សីដែលមានប្រវែងវែងជាងគេនៅប្រទេសកម្ពុជាត្រូវបានទឹកហូរខ្លាំងបុកដាច់ហើយនៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ហើយស្ពាននេះនឹងលែងមានវត្តមានទៀតហើយ។ ដោយក្នុងគណនីហ្វេសប៊ុករបស់លោក  Thach Heang បានបង្ហោះថា ” នៅថ្ងៃនេះស្ពានឫស្សីដែលវែងជាងគេក្នុងប្រទេសកម្ពុជាបានដាច់ហើយដោយសារចរន្តទឹកហូរបុកខ្លាំង។ ស្ពានឫស្សីនេះបានបញ្ចប់អាជីពអ្នករកស៊ីមុខរបរនេះជារៀងរហូត។ 27-05-2017 “។
គួរបញ្ជាក់អោយដឹងដែរថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ស្ពានថ្មមួយខ្សែមានប្រវែង ៧៧៩ម៉ែត្រ បានបើកដំណើរការឆ្លងកាត់បណ្តោះអាសន្នក្នុងគោលបំណងជួយសម្រួលជីវភាពប្រជាពលរដ្ឋចំនួន២ឃុំផងដែរ៕ ប្រភព៖ Khmernote