នារីរងគ្រោះស្លាប់មានឈ្មោះ សន សុគន្ធារី ភេទស្រី អាយុ១៨ឆ្នាំនិងអ្នករួមដំណើរ បឈ្មោះ ផង់ ស្រីរត័្ន ភេទស្រី អាយុ ១៨ឆ្នាំ រងរបួសស្រាលមានទីលំនៅភូមិក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខភ្នំពេញ ជាមួយគ្នា ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ផ្លាកលេខភ្នំពេញ 1FK−4641 ទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្ដដឹងសាំងក្រុមហ៊ុន LXR ផ្លាកលេខភ្នំពេញ 3B−0096 លុះមកដល់និងគល់ស្ពានលីយ៉ុងផាត់ក៏ត្រូវរថយន្ដកៀបបណ្ដាលឲ្យដួលបោកក្បាលទៅនិងថ្នល់ដាច់ខ្យល់ស្លាប់នៅក្នុងថ្លុកឈាមតែម្ដងភ្លាមៗនោះរថយន្ដបានបើករត់គេចក៏ត្រូវសមត្ថកិច្ចតាមចាប់បានចំណែកឯងតៃកុងរថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់សម្រោលតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្ដរាគមន៍និងទំនាក់ទំនងទៅរថយន្ដសង្គ្រោះបានមកទទួលអ្នករងរបួសទៅសង្គ្រោះភ្លាមៗដោយឡែកសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯងស្រុកកំណើត ។
ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ពេលក្រោយតាមនីតិវិធី ៕