រាជធានីភ្នំពេញ ៖ កម្លាំងល្បាតនៃអធិការដ្ឋានទួលគោកបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងក្លែងបន្លំរូបិយបណ្ណ ដែលមានតម្លៃនីត្យានុកូល (ប្រាក់ដុល្លារ និងប្រាក់បាតថៃ ) នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ដែលការឃាត់ខ្លួននេះធ្វេីឡេីងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩:១០នាទី នៅចំណុចមុខដីឡូតិលេខ៥ ផ្លូវលេខ២៧១ ក្រុម ទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយបានដកហូតវត្ថុតាងមួយចំនួនដូចជា ៖
-ក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ ( តូច ០៦ ធំ០១) ដបកែច្នៃជាឧបករណ៌ប្រើប្រាស់គ្រឿងញៀន ០១
- ប្រាក់ដុល្លារសង្ស័យក្លែងក្លាយ ចំនួន ៣២៥$ ដែល មានក្រដាសប្រភេទ ១០$ ចំនួន ៣០សន្លឹក , ២០$ ចំនួន ០១សន្លឹក និង ៥$ ចំនួន ០១សន្លឹក - ប្រាក់បាតថៃ ចំនួន ៥.០០០B ដែលជាប្រភេទក្រដា ស ៥០០បាត ចំនួន ១០សន្លឹក
- ប័ណ្ណពត៌មានកាពិត លេខ091-18 ចុះថ្ងៃទី០៣ ខែកុម្ភះ ២០១៧ ដែលមានឈ្មោះ ឃុន សី ចំនួន០១សន្លឹក ។
បេីតាមសេចក្ដីរាយការណ៍ប្រាប់ឲ្យដឹង នៅវេលាម៉ោងប្រហែល ៩:១០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះថា ជនសង្ស័យបានទំនាស់គ្នាជាមួយអ្នករត់ម៉ូតូឌុប នៅចំណុចមុខដីឡូតិ៍ លេខ៥ ផ្លូវលេខ២៧១ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពេលនោះកម្លាំងល្បាតនៃអធិការខណ្ឌទួលគោក ប្រទះឃើញក៏អន្តរាគមន៌សួរនាំ ស្រាប់តែជនសង្ស័យបាន ព្យាយាមយកកញ្ចប់បារីបោះចោល ដោយមានការសង្ស័យសមត្ថកិច្ចក៏បានរើស កញ្ចប់បារីនោះពិនិត្យ ឃើញសុទ្ធតែក្រដាសប្រាក់ក្លែងក្លាយ ហើយក៏បន្តពិនិត្យមេីលក្នុងកាបូប ដែលជនសង្ស័យកំពុងស្ពាយនោះ ដោយឃើញមានក្រាមពណ៌សថ្លា និងឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន ទេីបសមត្ថកិច្ចក៌បានធ្វេីការឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ពិភពចែករំលែក