Pages - Menu

នារីរូបស្រស់២នាក់ជិះម៉ូតូមកពីហែជំនួនត្រូវរថយន្ដកៀបបណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់និងរបួសស្រាលម្នាក់

រាជធានីភ្នំពេញ៖ នារី២នាក់​ចេញ​ពី​ហែ​រជំនួន​ជិះ​ម៉ូតូ​មក​ផ្ទះ​ត្រូវ​រថយន្ត​ដឹក​ប្រេង​បើក​កៀប​ដួល​បោក​ក្បាល​នឹង​ឃឿន​ផ្លូវ​ បែក​ក្បាល​ស្លាប់​ក្នុង​ថ្លុក​ឈាម​តែ​ម្តង​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់​ ខណ្ឌ​ព្រែកព្នៅ​ ។

នារីរងគ្រោះស្លាប់មានឈ្មោះ សន សុគន្ធារី ភេទស្រី អាយុ១៨ឆ្នាំនិងអ្នករួមដំណើរ បឈ្មោះ ផង់ ស្រីរត័្ន ភេទស្រី អាយុ ១៨ឆ្នាំ រងរបួសស្រាលមានទីលំនៅភូមិក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខភ្នំពេញ ជាមួយគ្នា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ផ្លាកលេខភ្នំពេញ 1FK−4641 ទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្ដដឹងសាំងក្រុមហ៊ុន LXR ផ្លាកលេខភ្នំពេញ 3B−0096 លុះមកដល់និងគល់ស្ពានលីយ៉ុងផាត់ក៏ត្រូវរថយន្ដកៀបបណ្ដាលឲ្យដួលបោកក្បាលទៅនិងថ្នល់ដាច់ខ្យល់ស្លាប់នៅក្នុងថ្លុកឈាមតែម្ដងភ្លាមៗនោះរថយន្ដបានបើករត់គេចក៏ត្រូវសមត្ថកិច្ចតាមចាប់បានចំណែកឯងតៃកុងរថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់សម្រោលតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្ដរាគមន៍និងទំនាក់ទំនងទៅរថយន្ដសង្គ្រោះបានមកទទួលអ្នករងរបួសទៅសង្គ្រោះភ្លាមៗដោយឡែកសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯងស្រុកកំណើត ។

ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ពេលក្រោយតាមនីតិវិធី ៕