គូ​នេះ​ផ្អើល ហ្វេសប៊ុក​ទៀត​ហើយ...!!!

សព្វថ្ងៃ​ជា​សម័យ​ហ្វេសប៊ុក​ហើយ បងប្អូន​ប្រិយមិត្ត​តែងតែ​ចែក​រំលែក​ចំណេះដឹង ឬ​ព្រឹត្តិការណ៍ ព័ត៌មាន ផ្សេងៗ​ដែល​កើត​ឡើង ឬ​គេ​បាន​ជួប​ប្រទះ​ក្នុង​សង្គម។ អ្នក​ខ្លះ​ចែក​រំលែក​រឿងរ៉ាវ​ដែល​មាន​ក្នុង​ចិត្ត និង​សុំ​យោបល់​មិត្តភក្ដិ ជា​ដើម។

អ្នក​បង្ហោះ​បង្អួត​ស្នេហា​ផ្អែមល្ហែម​របស់​ខ្លួន ឲ្យ​មិត្តភក្ដិ​បាន​ដឹង ធ្វើឲ្យ​អ្នក​ដែល​នៅ Single រមួល​ពោះ​អូច​ៗ ព្រោះ​ចង់​បាន​គូ​ស្នេហ៍​ដែល​ល្អ​ដូច​គេ​ដែរ។
ជាក់​ស្ដែង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Jee Ka បាន​បង្ហោះ​រូបភាព​បំពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ ដែល​មាន​បងប្អូន​ញាតិមិត្ត​នៅ​ជុំជិត​ផង អម​ដោយ​ខ្លឹម​សារ​ស្នេហា​ដ៏​មាន​ន័យ​ថា នាង​ប្ដូរ​ពាក្យ​ថា «ជីវិត​គូ» មក​ជា «គូ​ជីវិត» វិញ​ម្ដង ព្រោះ​នាង​យល់​ថា​ជីវិត​គូ អ្នកណា​ៗ​ក៏​អាច​មាន​ដែរ តែ​គឺ​រស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត

នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ដែល​ម្ចាស់​គណនី​បាន​បង្ហោះ «ប្ដូរ​ពី​ពាក្យ​ថា ‘ជីវិត​គូ’ មក​ជា ‘គូ​ជីវិត’ វិញ​ម្តង។ ជីវិត​គូ អ្នក​ណាៗ ក៏​អាច​មាន​ដែរ តែ គូ​ជីវិត គឺ​រស់​នៅ​ជាមួយ​គ្នា​ទៅ​អស់​មួយ​ជីវិត។» ដែល ពិភពចែករំលែក បានដកស្រង់បន្តពី ដំណឹង​យប់មិញ​ ​យកមកធ្វើការផ្សព្វផ្សាយបន្ត និងសូម​ជូន​ពរ​គូស្នេហ៍​នេះ​ដូច​ខាងក្រោម៖ សូម​ឲ្យ​អ្នក​កាក់កប​កើតកាលវាលគុម្ព ត្រជាក់​ត្រជំ សុខដុម​រមនា ធ្វើ​អ្វី​ឲ្យ​ស្រប​ចិត្ត​គ្នា ដូច​ម្ជុល​និង​ចេស ខាំ​ចេក​សុំ​ឲ្យ​របូត ខាំ​ពោត​សូម​ឲ្យ​របេះ ខ្មោច​ទ័ល​តម្រិះ​ធ្វើ​មិន​ត្រូវ។




ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ ដំណឹងយប់មិញ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​សាមីខ្លួន​ទាំង​ពីរ​នាក់​បាន​ទេ ប៉ុន្តែ បើ​សាមីខ្លួន​បាន​ឃើញ​ហើយ ចង់​បញ្ជាក់​បន្ថែម អំពី​រឿងរ៉ាវ​ផ្ទាល់​ខ្លួន អង្គភាព​យើង​ខ្ញុំ នឹង​ស្វាគមន៍​គ្រប់​ពេល។

 សូម​ចុច​អាន​ព័ត៌មាន​ដែល​កំពុង​ចាប់​អារម្មណ៍​មួយ​ទៀត –> គូ​ស្នេហ៍​វ័យ​ក្មេង​ល្ហក់ ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ពេញ ហ្វេសប៊ុក

 យោង​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Rii Rii បាន​បង្ហោះ​រូបភាព​នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​នឹង​បុរស​ម្នាក់ កាល​ពី​យប់​ថ្ងៃទី ២៣ ខែ​មិថុនា ២០១៧ ដែល​មើល​ទៅ​ហាក់​នៅ​ក្មេង​ៗ​ល្ហក់​ដូច​គ្នា។ រូបភាព​និង​ខ្លឹមសារ​ដែល​ម្ចាស់​គណនី​ខាង​លើ​បាន​បង្ហោះ បាន​ធ្វើ​ឲ្យ​ទាក់ទាញ​អារម្មណ៍​អ្នក​និយម​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ខ្លាំង។

 ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​បង្ហោះ​ខ្លឹមសារ​ថា «រយៈ​ពេល​ដែល​យើង​ស្រលាញ់​គ្នា​វា​ពិត​ជា​មាន​ន័យ​ណាស់ អូន​អរគុណ​គ្រប់​យ៉ាង​ដែរ​តែងតែ​មើល​ថែ​អូន ហើយ​គ្រប់​ពេល​ដែល​នៅ​ជាមួយ​បង​អូន​កក់​ក្តៅ​ខ្លាំង​ណាស់ 💘😘👨‍❤️‍👨 ហើយ​អូន​មិន​នឹក​ស្មាន​ថា មាន​ថ្ងៃនេះ​មក​ដល់​ទេ អូន​ពិត​ជា​សប្បាយ​ខ្លាំង​ណាស់ 💕🌚 ។ ហើយ​ពី​មុន​មក​អូន​តែងតែ​គិត​ថា គ្មាន​ថ្ងៃនេះ​មក​ដល់​ទេ តែ​ចុងក្រោយ​គឺ​វា​មក​ដល់​មែន គឺ​ថ្ងៃ​ដែល​យើង​ខ្លាច​ជា​គូ​ដណ្ដឹង​នឹង​គ្នា» 😨🎉🎀💘💕🌚❤️ Dy💘💕❤️🌚។
មាន​អ្នក​ខ្លះ​ឃើញ​ហើយ​សរសើរ និង​អបអរសាទរ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​ខំម៉ិន​រូប​ស្ទីគ័រ ហួស​ចិត្ត។ មាន​ប្រិយមិត្ត​មួយ​ចំនួន​ទៀត បាន​ខំម៉ិន​ឲ្យ​ជា​យោបល់​ក្នុង​ន័យ​ថា ជីវិត​ជា​គូ​មិន​ស្រួល​ដូច​អ្វី​ដែល​ប្អូន​ទាំង​ពីរ​គិត​ទេ។ តើ​បងប្អូន មាន​អ្វី​ជូន​ពរ ឬ​យោបល់​អ្វី​សម្រាប់​ប្អូន​ប្រុសស្រី​ទាំង​ពីរ​នាក់​នេះ​ទេ?