ជូនចំពោះអ្នកធ្លាប់ខូចចិត្ត ពេលទាំងអស់គ្នាអានហើយអ្នកទាំងអស់គ្នា និងយល់
មានគូស្នេហ៍មួយគូរ ពួកគេស្រលាញ់គ្នាណាស់ ពួកគេទាក់ទងគ្នាបានជាង2ឆ្នាំ រួចក៏បានកំណត់ថ្ងៃរៀបការរួចរាល់ ខាងប្រុសក៏បានរង់ចាំថ្ងៃរៀបការរបស់គេ 😀😀 តែមិនបានប៉ុន្មានខាងប្រុសក៏ បានដំណឹងថាគូស្នេហ៍របស់ខ្លួនត្រូវរៀបការជាមួយអ្នកផ្សេង យ៉ាង់បន្ទាន់ ដោយខាងស្រីក៏មិនបានប្រកែក ត វ៉ារឺត្រូវចាប់បង្ខំពីខាងគ្រួសារអ្វីទេ ។ ពេលដឹងរឿងបែបនេះគេក៏ខូចចិត្តយ៉ាងខ្លាំង មិនបាយមិនទឹកមិនយូក៏ឈឺធ្ងន់ដោយគ្រាំចិត្តជាខ្លាំងពេលវេលាក៏បានកន្លង់ទៅ ខាងប្រុសក៏ឈឺ ធ្ងន់ទៅ ធ្ងន់ទៅ មិនថាទៅពេទ្យណាក៏មិនប្រសើរឡើងដែរ ខណៈដែលកំពុងដេកស្តូកស្តឹងនៅផ្ទះ មានព្រះសង្ឃចាស់ម្នាក់ដើរកាត់នឹង ក៏បានឈប់មុខផ្ទះរួចសម្លឹងចូលក្នុងផ្ទះនិងគោះទ្វាផ្ទះ អ្នកបំរើមកបើកទ្វាឃើញថាព្រះសង្ឃក៏បាននិយាយថាអត់ ធ្វើបុណ្យទេ លោកបង និមនទៅផ្ទះមុខទៅ លោកតាក៏ញញឹមរួចនិយាយថា អាត្មាមិនបានមកបិនបាតទេ
ក្នុងផ្ទះមានអ្នកជំងឺមែនទេ អាត្មាចេះវិធីពេទ្យខ្លះមិនដឹងថាអាចបានផលអត់ទេ
អ្នកបំរើលឺក៏ភ្ញាក់ខ្លួន រួចនិយាយថាក្នាសម្រេចចិត្តអត់បានទេសុំទៅសួចៅវ៉ាយសិន បានដើរទៅសួរចៅវ៉ាយ
បុរសដែលឈឺដែលជាចៅវ៉ាយក៏ឆ្លើយទាំងកំបុតថា បើចង់ចូលខ្លាំងក៏ចូលម៉ោ លោកតាក៏បានដើរចូលទៅក្នុងបន្ទប់ក៏ឃើញបុរសម្នាក់ដេកស្តូកស្តឹងនៅលើគ្រែ ដូចមនុស្សស្លាប់មិនស្លាប់រស់មិនរស់ មានតែស្បែកដណ្តប់ដោយឆ្អឹង អ្នកបំរើក៏បាន យកកៅអីមកដាក់ជិតគ្រែថ្វាយលោកតា
លោកតាក៏ញញឹមហើយ ក៏និយាយ (ថាអាការៈធ្ងន់ធ្ងរហើយ) បុរសម្នាក់និងនៅស្ងៀមមិនខ្វល់នៅសម្តីដែលលោកតានិយាយ លោកតាក៏ត្រួតអាការះ រួចនិយាយថា វេទនាខ្លួនណាស់ហើយមែនទេ បុរសនិងក៏មិនខ្វល់ <លោកតាថាបើមិនជឿមើលទៅកាន់កញ្ចក់ទៅ>
បុរសនិងក៏មិនខ្វល់ តែគេក៏បានដើទៅមុខទូកញ្ចក់តែងខ្លួននៅក្នុងបន្ទប់ ក៏ឃើញមនុស្សដែលគេស្រលាញ់នៅក្នុងនោះ
មិនយូប៉ុន្មាន រូបមនុស្សស្រីដែលគេស្រលាញ់ ក៏រលុបម្តង់បន្តិចៗ ខ្លាយទៅជាេទសភាពឆ្នេសមុទ្រ
ឆ្នេរសមុទ្រនិងមិនសូវមានមនុស្សដើរទៅមកទេ ស្ងៀមស្ងាត់និងដាច់ស្រយ៉ាលណាស់ បុរសដែលឈឺធ្ងន់បានមើលទាំងការចា់បអារម្មណយ៉ាងខ្លាំង
គេឃើញមានសាក់សពស្រីម្នាក់ដែលដេកស្លាប់លើឆ្នេរដោយខ្លួនទទេរ គ្មានស្លៀកអាអ្វី
ពេលវេលាបានកន្លង់ផុតទៅក៏មានបុរស់ទី1ម្នាក់ដើរកាត់រួចបានមើលទៅសាកសពដោយក្តីស្អប់ខ្ពើម រួចក៏បានដើរចាក់ចេញទៅយ៉ាងឆាប់រហ័សមួយសន្ទុះធំក្រោយមក ក៏មានបុរសទី2ម្នាក់ទៀតដើរមករួចមើលទៅសាកសពនារីម្នាក់និងទាំងក្តីអាណិត រួចក៏បានដោះអាវក្រៅរបស់គាត់គ្រប់លើខ្លួនសាកសពនាង
ហើយក៏បានដើរចាកចេញទៅទៀត
នៅមួយសន្ទុះធំទៀតក៏មានបុរសទី3ម្នាក់ទៀតដើរកាត់រួចឃើញមនុស្សដេកនៅឆ្នេរមានអាវក្រៅគ្រប់ពីលើ
គេក៏បានបើកមើលឃើញសាកសពនារីម្នាក់គេក៏ មានចិត្តអាណិតក៏ចង់កប់សាកសពអោយរៀបរយ តែគ្មានឧបករណ៍
គេក៏សម្រេចចិត្តប្រើដៃទាំងពីរបស់គេកើបខ្សាច់ ពូនជាផ្នូរម្តង បន្តិច ម្តង់បន្តិច រហូតដល់ល្ងាច់ផ្នូក៏បានធំសមល្មមរួចគេក៏កបសពនារីម្នាក់នោះហើយក៏បានដើរចេញទៅ
ក្រោយមករូបសាកសពមនុស្សស្រីដែលគេឃើញនៅកញ្ចក់សុខសុខប្រែក្លាច់ទៅជារូបមនុស្សស្រីដែលគេស្រលាញ់ ពេលឃើញចឹងគេក៏ភ្ញាក់ មួយភ្លែតទៀតក៏លេចចេញរូបបុរសទី2រួចក៏បានរលប់ម្តងបន្តិចម្តង់បន្តិច ខ្លាយទៅជារូបរបស់គេផ្ទាល់ពេលនោះលោកតាក៏និយាយថា
«ពេលនេះដឹងហើយរឺនៅ» សពនារីស្រីម្នាក់និងជាសង្សាញោម
បុរសដែលបានកប់សាកសពស្រីម្នាក់និង បានភ្ជាប់និស្ស័យជាមួយនាងពេញមួយជាតិ ទើបជាតិនេះនាងត្រូវរៀបការជាមួយគេ
ចំណែកញោម បានតែយកអាវក្រៅគ្រប់លើសាកសពនាង
ទើបភ្ជាប់និស្ស័យជាមួយនាងបានត្រឹម2 ឆ្នាំ អីលូវគ្រប់2ឆ្នាំហើយ និស្ស័យក៏អស់ដែល ទើបញោមដល់ពេលបែកគ្នាដែល
ដូចនេះមនុស្សយើងដែលបានជួបគ្នាមិនមែនជារឿងចៃដនទេ
បើមានវាសនាមិនបាញ់តាមរកក៏មកអែង
តែបើអស់និស្ស័យហាមយ៉ាងណាក៏មិនជាប់យ៉ាងណាក៏មានមានហេត់ការផ្សេង ធ្វើអោយព្រាត់ដែល
អាលូវយើងមិនទាន់ព្រាត់ប្រាស់ យើងបានធ្វើល្អដាក់គ្នាហើយរឺនៅ បើដល់ពេលបែកគ្នាមិនថាយើងចង់ហាម បុិនណា រឺមានទ្រពកំរិតណា អំណាចធំបុនណាក៏
ដោយក៏មិនអាចហៅវាមកវិញបានដែល
ឥលូវមិនទានបែកគ្នាព្យាយាមធ្វើល្អអោយហើយ ព្រោះគ្មានពីណាគេដឹងថាយើងត្រូវព្រាត់ប្រាស់គ្នាពេលណាទេ
ប្រភពពី ៖ Robin Boy
ដោយ ៖ ពិភពចែករំលែក
បើគិតថាល្អ ជួយ Share ផង ណា🙏🙏🙏