អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ចុះសួរសុខទុក្ខភរិយាលោក រិន សាវេត កេីតជំងឺមហារីកធ្ងន់ធ្ងរ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យរុស្សុី


រាជធានីភ្នំពេញ ៖ ភរិយាតារាចម្រៀងលោក រិន សាវេត ទើបតែបានចេញពីមន្ទីរពេទ្យកាលពីប៉ុន្មានខែមុននេះ ប៉ុន្តែបានត្រឡប់មកវិញដោយសារ តែសភាពជម្ងឺមហារីក មានសភាពកាន់តែធ្ងន់ធ្ងរ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យរុស្សី។ 


ក្នុងនោះផងដែលមានការចូលរួមពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងក្រុមសិល្បករកម្ពុជា នាយឃ្លោក លោក អ៉ឹម ជីវ៉ា លោក ប៊ី លីហួរ និង អ្នកស្រី សុខា បានចូលទៅសួរសុខទុក្ខ នារាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះផងដែរ។

បេីតាម Page Facebook "សិល្បករកម្ពុជា" បានសរសេរថា ៖ ភរិយាតារាចំរៀង លោក រិន សាវេត កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យរុស្សុី ដោយសារ ជំងឺមហារីកធ្ងន់ធ្ងរ ។ ភរិយាតារាចំរៀង ផលិតកម្មហង្សមាស កំពុងសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីពេទ្យរុស្សុី ហើយនៅយប់នេះផងដែរក៏មានវត្តមានចុះទៅសួសុខទុក្ខដល់មន្ទីពេទ្យ គឺលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នាយឃ្លោក ប្រធានក្រុមហ៊ុន អីវ៉ូ អ៉ឹម ជីវ៉ា លោក ប៊ី លីហួរ និង អ្នកស្រីសុខា ។ 


ក្នុងនោះផងដែរក៏មានការឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនរបស់ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ចំនួន ៣០០ដុល្លារ , នាយឃ្លោក ឧបត្ថម្ភចំនួន ៥០ដុល្លារ ។ 


សូមសប្បុរសជន និងសិល្បករ មេត្តាជួយដល់ភរិយា លោក រិន សាវេតផង