កាន់តែសាហាវហើយ! មនុស្សឥឡូវគ្រាន់តែសំឡឹងមុខសោះ ខឹងបើកឡានដេញបុក រួចលើកម៉ូតូ ដាក់ឡានយកទៅដុតកំទេចចោល ថែមទៀត!
រាជធានីភ្នំពេញ ៖ បុរសអ្នកគួកជេ រថយន្តម្នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ក្រោយពីជនបង្ករូបនេះ ស្រវឹងខឹង គេមើលមុខនាំបក្សពួក បើករថយន្តដេញ បុកនិងវាយ ពីដងមិនអស់ចិត្ត ចុងក្រោយលើកយកម៉ូតូ ម៉ាក ឌុកដាក់ឡាន យកទៅដុតបំផ្លាញ ចោល ក្មានអាសូរ ។
អំពើហឹង្សា នេះបាន កើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ២០១៧ នៅចំណុចក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី ២៧ ខែមេសា ២០១៧ នៅក្នុងផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ មុត រដ្ធា អាយុ៣២ឆ្នាំ មានមុខរបរគួកជេរឡាន ស្នាក់នៅផ្ទះជួល បុរីពិភពថ្មី កំបូល តែបច្ចុប្បន្ន រើមកនៅភូមិត្រពាំងថ្លឹង មានស្រុកកំណើត ភូមិអូរតាកាំ៣ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ Duke យ៉ាល់ យ៉ារ៉ា ហៅខួច ភេទប្រុស អាយុ ២៤ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ចំពោះម៉ូតូដែលខូចខាតម៉ាង Duke ខូតខាតទាំងស្រុងមើលលែងយល់សល់តែគ្រោងដែក ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានចូលទៅផឹកស៊ីរាំកម្សាន្តនៅក្នុងក្លឹបស្ពាយឌឺ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខណះពេលផឹកស្រវឹង រាងៗខ្លួន ក៏សម្លលឹងមុខគ្នាទៅវិញទៅមក បង្កជាជម្លោះ ពាក្យសម្តី ប៉ុន្តែ ជនរងគ្រោះមិនបានតបតវិញក៏នាំមិត្តភក្តិ បានចេញពីក្លឹបគោលបំណងត្រឡប់ទៅផ្ទះ ស្របពេលនោះ ក្រុមជនសង្ស័យបានចេញមកតាមដែរ ដោយបើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៍ខ្មៅមិនមានស្លាកលេខ រួមជាមួយម៉ូតូ២ទៅ៣គ្រឿងទៀត តាមបុកជនរងគ្រោះពីក្រោយ ជនរងគ្រោះភ័យពេកបានផ្តួលម៉ូតូរត់គេច ចំណែក ជនសង្ស័យក៏ជិះហួសទៅមុខ បន្ទាប់មក ជនរងគ្រោះបានដើរទៅលើកម៉ូតូជិះបន្តទៅមុខទៀត ឃើញឪកាសល្អ ជនសង្ស័យបានបើកឡានតាម បុកបន្តទៀតជនរងគ្រោះបានផ្តួលម៉ូតូចោលម្តង ចំណែក ក្រុមពួកជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះ ដាក់លើរថយន្តរួចក៏យកទៅដុតចោលនៅចំណុចផ្លូវចូលទៅផ្ទះជួលដំបូលខៀវ រហូតដល់ម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ ខែមេសា ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ធាបាលចោមចៅ។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកអធិការ យឹម សារ៉ាន់ បានចាត់កំលាំងធ្វើស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោងខាងលើ ក៏ឃាត់បានជនសង្ស័យតែម្តង និងបានបន្តការឆែកឆេរទៅដល់បន្ទប់ជួលរបស់ជនសង្ស័យ ដែលស្ថិតនៅក្នុងបុរីពិភពថ្មីកំបូល ក្រែងរកឃើញរបស់អ្វីពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀត ។ក្រោយពីឆែកឆេរមិនឃើញមានអ្វីជាសំគាល់ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕