តារាស្រីជប៉ុនម្នាក់នេះគ្រាន់តែបង្ហោះរូបផ្កាមួយនៅលើបណ្ដាញសង្គមសោះ ត្រូវប៉ូលិសចាប់យកទៅសួរចម្លើយ!


[កម្សាន្ត April 11, 2017]

តារា​ជប៉ុន​ម្នាក់​ឈ្មោះ Nao Ueki ជា​សមាជិក​ក្រុម​ចម្រៀង HKT48 ត្រូវបាន​ប៉ូលិស​ស៊ើបអង្កេត បន្ទាប់ពី​ផុស​រូបភាព​ផ្កា​ខុសច្បាប់​មួយ​នៅលើ​ផ្លូវ​។​


​នាង Nao Ueki បាន​ចែករំលែក​រូបភាព​មួយ​នៅលើ Google Plus ដែល​ផ្កា​នោះបាន​ដុះ​ចេញពី​ផ្លូវ​កៅស៊ូ​ប្រហោង​មួយ ដោយ​បញ្ចេញយោបល់​ថា ជីវិត​តែងតែ​តស៊ូ បើទោះជា​ស្ថិតក្នុង​លក្ខណ​លំបាក​យ៉ាងណាក៏ដោយ​។ ហើយ​នាង​មុននឹង​បន្តដំណើរ​ទៅមុខទៀត​បាន​ស្រោច​ទឹក​ផ្កា​នោះ និង​ថត​វា​បង្ហោះ​លើ Google Plus​។​



​យ៉ាងណាមិញ នាង​មិនដឹងថា​នេះ​គឺជា​ផ្កា​អាភៀន​នោះទេ ហើយ​វា​ខុសច្បាប់​នៅ​ប្រទេស​ជប៉ុន​។ មិនបាន​ប៉ុន្មាន ប៉ូលិស​បាន​ទៅដល់​ផ្ទះ​នាង និង​បាន​ស៊ើបអង្កេត​លើ​ករណី​នាង​ផុស​រូបភាព​នោះ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​។​


​សំណាងល្អ នាង​មិនបាន​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​នោះទេ ហើយ​ត្រូវបាន​ដោះលែង​វិញ ឬក៏​ផាកពិន័យ​អ្វី​ឡើយ​៕ 

Source : Khmer Read