លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះរៀបចំ​សណ្ដាប់​ធ្នាប់​ តាមបណ្ដោយផ្លូវជាតិលេខ២ ចាប់​ពី​រង្វង់​មូល​ព្រះនរាយណ៍​ រហូត​ដល់​មុខ​សកលវិទ្យាល័យIIC (មានវិដេអូ)


ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : រដ្ឋបាលខណ្ឌមានជ័យ ធ្លាប់បានប្រកាស សេចក្ដីជូនដំណឹង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរលក់ដូរតាមចិញ្ចើមថ្នល់ សូមមេត្តាកុំយកចំណី ឬ ចិញ្ចើមថ្នល់ធ្វើជាកម្មសិទ្ធិឯកជន សំរាប់ដាក់លក់សំភារៈផ្សេងៗ ព្រោះចិញ្ចើមថ្នល់ គឺជាសម្បត្តិ សាធារណៈ សំរាប់ទុកឲ្យអ្នកស្មើរជើងដើរឆ្លងកាត់។

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្តី​ពី ​ការ​រំដោះ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ នៅព្រឹក​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៧​ លោក​ ឡុង​ ង៉ែត​ អភិបាលរង​ខណ្ឌ​មានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បាន​ដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យចុះរៀបចំ​សណ្ដាប់​ធ្នាប់​ តាមបណ្ដោយផ្លូវជាតិលេខ២ ចាប់​ពី​រង្វង់​មូល​ព្រះនរាយណ៍​ រហូត​ដល់​មុខ​សកលវិទ្យាល័យIIC ដែលស្ថិតក្នុងសង្កាត់​ចាក់អង្រែ​ក្រោម​ ដោយធ្វេីការណែនាំ​ប្រជាពលរដ្ឋ​ កុំឲ្យ​លក់​ដូរ​ តាម​ចិញ្ចើម​ផ្លូវ​ ដែល​នាំ​កកស្ទះ​ចរាចរណ៍​ និង​ខូច​សោភ័ណ្ឌ​ភាព​ទីក្រុង​ ។លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរលក់ដូរតាមចិញ្ចើមថ្នល់ សូមមេត្តាកុំយកចំណី ឬ ចិញ្ចើមថ្នល់ធ្វើជាកម្មសិទ្ធិឯកជន សំរាប់ដាក់លក់សំភារៈផ្សេងៗ... ព្រោះចិញ្ចើមថ្នល់ គឺជាសម្បត្តិសាធារណៈ សំរាប់ទុកឲ្យអ្នកស្មើរជើងដើរ ។​

លោកអភិបាលបានបន្ថែមទៀតថា ដូចនេះដើម្បីជៀសវាងនៅបញ្ហាកកស្ទះចរាច ឬ គ្រោះថ្នាក់ជាយថាហេតុ សូមបងប្អូនមេត្តាអនុវត្តន៍តាមសេចក្តីប្រកាសរបស់លោកអភិបាលខណ្ឌ និងជា ពិសេសសូមមេត្តារួមគ្នាសំអាត បរិស្ថាន អនាម័យ ដើម្បីរក្សាសោភ័ណភាពទីក្រុងយើង ។


ជាចុងក្រោយនេះ លោកអភិបាលខណ្ឌមានជ័យ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ នឹងចូល
រួមអនុវត្តទៅតាមសេចក្តីជូនដំណឹងដូចខាងលើ របស់រដ្ឋបាលខណ្ឌមានជ័យ ឲ្យបានម៉ឺងម៉ាត់ និង ទទួលខុសត្រូវចំពោះទង្វើណា ដែលបងប្អូនធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដំណើរនិង បាត់សណ្តាប់ធ្នាប់សាធារណៈ។សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសំណាងល្អនិងគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរ។ សូមអរគុណ...!!! (អត្ថបទ : AhBoYz)
ទស្សនាវិដេអូខាងក្រោម :


ពិភពចែករំលែក World Share - Blogger Network Social News Update