➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
រាជធានីភ្នំពេញ : រដ្ឋបាលខណ្ឌមានជ័យ ធ្លាប់បានប្រកាស សេចក្ដីជូនដំណឹង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរលក់ដូរតាមចិញ្ចើមថ្នល់ សូមមេត្តាកុំយកចំណី ឬ ចិញ្ចើមថ្នល់ធ្វើជាកម្មសិទ្ធិឯកជន សំរាប់ដាក់លក់សំភារៈផ្សេងៗ ព្រោះចិញ្ចើមថ្នល់ គឺជាសម្បត្តិ សាធារណៈ សំរាប់ទុកឲ្យអ្នកស្មើរជើងដើរឆ្លងកាត់។
ដោយអនុវត្តតាមបទបញ្ជារបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការរំដោះចិញ្ចើមផ្លូវសាធារណៈ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលព្រះនរាយណ៍ រហូតដល់មុខសកលវិទ្យាល័យIIC ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ដោយធ្វេីការណែនាំប្រជាពលរដ្ឋ កុំឲ្យលក់ដូរ តាមចិញ្ចើមផ្លូវ ដែលនាំកកស្ទះចរាចរណ៍ និងខូចសោភ័ណ្ឌភាពទីក្រុង ។លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរលក់ដូរតាមចិញ្ចើមថ្នល់ សូមមេត្តាកុំយកចំណី ឬ ចិញ្ចើមថ្នល់ធ្វើជាកម្មសិទ្ធិឯកជន សំរាប់ដាក់លក់សំភារៈផ្សេងៗ... ព្រោះចិញ្ចើមថ្នល់ គឺជាសម្បត្តិសាធារណៈ សំរាប់ទុកឲ្យអ្នកស្មើរជើងដើរ ។លោកអភិបាលបានបន្ថែមទៀតថា ដូចនេះដើម្បីជៀសវាងនៅបញ្ហាកកស្ទះចរាច ឬ គ្រោះថ្នាក់ជាយថាហេតុ សូមបងប្អូនមេត្តាអនុវត្តន៍តាមសេចក្តីប្រកាសរបស់លោកអភិបាលខណ្ឌ និងជា ពិសេសសូមមេត្តារួមគ្នាសំអាត បរិស្ថាន អនាម័យ ដើម្បីរក្សាសោភ័ណភាពទីក្រុងយើង ។
ជាចុងក្រោយនេះ លោកអភិបាលខណ្ឌមានជ័យ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ នឹងចូលរួមអនុវត្តទៅតាមសេចក្តីជូនដំណឹងដូចខាងលើ របស់រដ្ឋបាលខណ្ឌមានជ័យ ឲ្យបានម៉ឺងម៉ាត់ និង ទទួលខុសត្រូវចំពោះទង្វើណា ដែលបងប្អូនធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដំណើរនិង បាត់សណ្តាប់ធ្នាប់សាធារណៈ។សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសំណាងល្អនិងគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរ។ សូមអរគុណ...!!! (អត្ថបទ : AhBoYz)
ទស្សនាវិដេអូខាងក្រោម :
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧