ខេត្តព្រៃវែង៖ ស្ត្រីម្នាក់បានយំសោកបោកខ្លួនគួរឲ្យអាណិតអាសូរ ដោយសារតែកូនសំណព្វចិត្តទាំង២បានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័។
ក្មេងរងគ្រោះ២នាក់បងប្អូនទាំង២នាក់បានលង់ទឹកស្លាប់កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ហើយរកឃើញសពនៅវេលាថ្ងៃត្រង់ថ្ងៃដដែល ស្ថិតនៅទំនប់ព្រះវិហារបារាយណ៍អណ្តែត ស្ថិតភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជនរងគ្រោះទាំង២នាក់មានឈ្មោះ វី ទីសា ភេទស្រី អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ និងប្អូនប្រុសវ័យ១២ឆ្នាំ ឈ្មោះ វី ពិសិដ្ឋ រៀនថ្នាក់ទី៦ រស់នៅក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ទៅលេងកម្សាន្តនៅមាត់ទំនប់ ពេលនោះក្មេងស្រីរងគ្រោះបានអង្គុយនៅលើក្បាលទំនប់មាត់ទឹក រំពេចនោះស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងទឹក ដែលមានជម្រៅរាប់ម៉ែត្រ គ្រានោះ ប្អូនប្រុសរបស់គេ ក៏បានទៅជួយ បន្ទាប់ពីឃើញបងស្រីធ្លាក់ទឹក តែអកុសលត្រូវលង់ទឹកស្លាប់ទាំងនាក់តែម្តង៕