អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះអស់១៨ខ្នង



ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ រួមដំណេីរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមាន និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានយកអំណោយរបស់គណកម្មាធិការ សាខាកាកបាទបាទក្រហមកម្ពុុជាខណ្ឌមានជ័យ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះអស់១៨ខ្នង ដោយអំណោយរួមមាន អង្ករ៥០គីឡូក្រាម មីមួយកេះ ត្រីខមួយយួ ទឹកសុីអ៉ីវមួយយួរបទឹកត្រីមួយយួរ មុងភួយ និងថវិការមួយចំនួនទៀត ។

លោកអភិបាលខណ្ទមានជ័យ ចុះសួរសុខទុកអំពីស្ថានភាពជាក់ស្តែង និងនាំយកអំណោយ មកចែក ជូនដល់គ្រួសាររងគ្រោះដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងដីឡូត៍ ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយករណីភ្លើងឆេះផ្ទះនេះ កើតឡើងនៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១៨ខ្នង ប្រកស័ង្កសី ត្រូវបានអគ្គីភ័យលេបត្របាក់ ។ មូលហេតុដែលបណ្តាល ឲ្យអគ្គីភ័យនេះកើតឡើងបណ្តាលមកពី ទុសសេខ្សែភ្លើង ដោយឡែកប្រតិបត្តិការបន្លត់អគ្គីភ័យនេះ ត្រូវបានចេញ អន្តរាគមន៍ជាបន្ទាន់ ដោយមានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាល រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថ និងរថយន្តបន្លត់អគ្គីភ័យ រោងចក្រស្រាបៀរជាច្រើនគ្រឿង ទើបអាចគ្រប់គ្រង់ស្ថានការណ៍បានទាំងស្រុង នៅវេលា ម៉ោង ប្រមាណ ៧ និង២៧នាទី ។ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ ដែលមានតំហំ ៣x៤ ប្រកស័ង្កសី និងជញ្ជាំងស័ង្កសី របស់អង្កការស្កុត ដែលជួយឲ្យប្រជាពលរដ្ឋ អស់១៨ខ្នង។

មិនប៉ុន្មានម៉ោងផង លោក ពេជ្រ កែវមុនី អភិបាល ខណ្ទមានជ័យ នឹងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ទមានជ័យ បានដឹកនាំគណកម្មាធិកាកាកបាទក្រហមខណ្ឌមានជ័យ ចុះសួរសុខទុកអំពីស្ថានភាពជាក់ស្តែង និងនាំយកអំណោយ មកចែក ជូនដល់គ្រួសាររងគ្រោះ ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះ ដោយក្នុងនោះមួយគ្រួសារទទួលបាន អង្ករមួយបាវ ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ មី១កេះ សារុង១ ភួយ១ ក្រម៉ា១ មុង១ នឹង ថវិការមួយចំនួនផងដែរ។

ក្នុងឪកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ លោកពេជ្រ កែវមុនី បានលើកឡើងថា៖ នេះជាលើកទី២ហើយ ដែលលើកទី១ដំបន់នេះមានការតាំងទីលំនៅ ងាយស្រួលក្នុងការបង្ករអោយ មានហេតុការ អគ្គីភ័យនេះកើតឡើង។ លោកមិននឹកស្មានថាវានឹងមានហេតុការណ៍នេះម្តងទៀតទេ។ ព្រោះបន្ទាប់ពីការឆេះ លើកមុន ខាងអង្គការបានរៀបចំទីលំនៅ ដល់ពួកគាត់ មានសណ្តាប់ធ្នាប់ល្អសមរម្យហើយ។ ការឆេះលើកទីមួយ គឺឆេះទាំងអស់គ្មានសល់អ្វីនោះទេ បញ្ហាដោយសារគ្មានផ្លូវដែលអោយឡានពន្លត់អគ្គីភ័យចូលដល់។ ប៉ុន្តែលើកនេះ យើងអាចជួយសង្រ្គោះបានល្អ ដោយយើងបានរៀបចំច្រកផ្លូវមួយបន្ទាប់ពីមានហេតុការណ៍លើកមុន ហើយហេតុ ការណ៍អគ្គីភ័យលើនេះវាឆេះតែ១៨ខ្នងផ្ទះនោះទេ។

លោកអភិបាលខណ្ទមានជ័យបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុសប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គីភ័យនេះ ទាំងភ្លើងធូប ភ្លើងទាន និងការតបណ្តាញអគ្គីនីដោយគ្នានបច្ចេកទេសច្បាស់លាស់ ជាពិសេសពេលបងប្អូនចេញដំណើរទៅណាមកណា សូមពិនិត្យមើអោយគ្រប់ជ្រុងជ្រោយកុំអោយមានករណី ដូចនេះកើតឡើង។ ប្រសិនបើមានករណីដូចនេះកើតឡើងហើយ បងប្អូននិងមានវិប្បដិសារីយ៍ ជាមិនខាន់ចំពោះ ខ្លួនឯង និងអ្នកដ៍ទៃផងដែរ ៕


ពិភពចែករំលែក World Share - Blogger Network Social News Update