Pages - Menu

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះដោយផ្ទាល់ ចុះធ្វើ​រដ្ឋបាល​នៅផ្ទះ​សំណាក់យីហោ "​ម៉ារឌី​" ឃាត់ខ្លួនមនុស្ស២នាក់ ដោយម្នាក់ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ពាក់ព័ន្ធក្នុងលួចតម្លើង បន្ទប់ផ្សាយវិទ្យុដោយខុសច្បាប់


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧នេះ​ ដោយមានការ​ចូលរួមពី​ លោក​ អ៊ុំ​ សុភ័ក្រ​ ព្រះ​រាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​ គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ​ ដឹកនាំដោយ​លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានចុះត្រួត​ពិនិត្យ​រដ្ឋបាល​នៅសណ្ឋាគារមួយកន្លែងយីហោ ​"ម៉ារឌី​" នៅ​ចំណុចគល់ស្ពាន​អាកាសស្ទឹងមានជ័យ​ តាមផ្លូវ​មុនី​រ៉េត​ ស្ថិតនៅក្នុងភូមិ​៥​ សង្កាត់​ស្ទឹងមានជ័យ​ទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។​

មន្ត្រីនគរបាលខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដែលត្រូវ​បានអាជ្ញាធរឃាត់ខ្លូនខាងលើ​ មានឈ្មោះ អ៊ួង ឈិន ភេទប្រុស អាយុជាង៤០ឆ្នាំ បានមកជួលបន្ទប់ក្នុងតម្លៃ២០០ដុល្លាក្នុង១បន្ទប់ និងបានជួល២បន្ទប់ (បន្ទប់ទី១សម្រាប់ស្នាក់នៅ និងបន្ទប់ទី២កំពុងលួចតម្លើងជាបន្ទប់ផ្សាយវិទ្យុដោយខុសច្បាប់ នៅក្នុង​បន្ទប់លេខ E04 ជាន់ទី៧ សណ្ឋាគាម៉ារឌី និងមានទីលំបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៩២ ផ្លូវលេខ១៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោម​ចៅ១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ដែលសម្ងំលាក់ខ្លួនលួចបើកជាស្ទីរ​ឌី​យោផលិតខុសច្បាប់មួយ នឹង​បានបញ្ជូន​ទៅកាន់ស្នងការរាជធានីភ្នំ​ពេញដើម្បីសាកសួរបន្តតាមនិតិវិធី។

យោងតាមកំណត់ហេតុសាកសួររបស់អាជ្ញធរ លោក អ៊ួង ឈិន បានឆ្លើយថា រូបលោកបានជួល​បន្ទប់ផ្ទះសំណាក់នេះដើម្បីបើកស្ទីឌីយោច្រៀងការ៉ាអូខេ និងថតវីដេអូ ក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗសម្រាប់អនិកជនជួលទៅតាមតម្រូវការជាក់ស្តែង និងគ្រោងរៀបចំថតចម្រៀង​សម្រាប់លក់ កំសាន្តជាលក្ខណៈគ្រួសារ។

សមត្ថកិច្ចបានប្រាប់ថា ក្នុងបន្ទប់របស់លោក អ៊ួង ឈិន កម្លាំងចម្រុះបានរកឃើញមានម៉ាស៊ីកុំព្យូទ័រ​ Dastop ចំនួន ៤គ្រឿង Labtop មួយគ្រឿង Mixer មួយគ្រឿង Speaker មួយគូរ ទូរទស្សន៍ ២គ្រឿង Moniter Speaker មួយគូរ Microphone ចំនួន៥ ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការតម្លើងស្ទី​ឌី​យោមួយចំនួនទៀត។

សូមរំឭកថា វិទ្យុអាស៊ីសេរី (RFA) ត្រូវបានគេដឹងថា ជាវិទ្យុមួយដែលមានទំនោទៅរកបក្សប្រឆាំង និង​គាំទ្រដោយសាហរដ្ឋអាមេរិក ត្រូវបានសំរេចផ្អាកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា និងបិទការិយា​ល័យទាំងស្រុង នេះបើតាមសេចក្ដីថ្លែងការណ៍របស់វិទ្យុនេះ ដែលត្រូវបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៧កម្លងទៅ។

យោងតាមសេចក្ដីថ្លែងការណ៍​ របស់អាស៊ីសេរីលើកឡើងថា អស់រយៈពេលជិត២០ឆ្នាំមកហើយ ដែលវិទ្យុអាស៊ីសេរី (RFA) បាននាំមកជូនប្រជាពលរដ្ឋកម្ពុជា នូវដំណឹង និងព័ត៌មានឯករាជ្យ ប្រ​កបដោយភាពជឿជាក់ និងទុកចិត្ត ប៉ុន្តែវាជាការគួរឲ្យសោកស្ដាយ ដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញមួយរយៈ និងបានហៅសកម្មភាពនេះ ថាជាការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជា មកលើសំឡេងឯករាជ្យទៅវិញ ខណៈពេលខ្លួនប្រកាសបិទដោយខ្លួន​ឯងសោះ​។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រសួងព័ត៌មាន បានធ្វើសន្និសីទសារព័ត៌មានមួយពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធនឹងការបិទការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងព័ត៌មាន លើកឡើងថា ការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ផ្ទុយពី​ការពិត ព្រោះវិទ្យុនេះរំលោភកិច្ចសន្យា ព្រមទាំងរំលោភច្បាប់របស់កម្ពុជា ក្នុងនោះក្រសួងព័ត៌មាន ធ្វើការឆ្លើយតបជាសាធារណៈឲ្យដឹងពីបញ្ហាដែលវិទ្យតុអាស៊ីសេរីដែលចោទប្រកាន់នេះថា ក្រសួង​មិនបានបិទវិទ្យុអាស៊ីសេរីទេ ប៉ុន្តែត្រូវអនុវត្តន៍តាមច្បាប់គឺជាការស្រេច។

សូមបញ្ជាក់ថា ការបិទវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងបិទកាសែត The Cambodia Daily ដោយសារតែវិទ្យុទាំងនេះ បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាល។

ចំពោះមូលហេតុដែលឈានដល់ការប្រកាសឈប់ផ្តល់បណ្ណ័សារព័ត៌មាន ដល់បុគ្គលិកសារព័ត៌មាននៃស្ថាប័នទាំងពីរនេះ ត្រូវបានក្រសួងព័ត៌មានអះ​អាង​ថា ព្រោះដោយសារអង្គភាពសារព័ត៌មានទាំង៤នេះ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាដោយឯកតោភាគី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ៕៚