រ៉េចង្កូតទៅបុកបង្គោលភ្លើងស្តុប ផ្ទុះពោងលាន់ដូចរន្ទះ ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍លាន់


[ពិភពចែករំលែក]
រាជធានីភ្នំពេញ៖ រថយន្ត កាមរីបាឡែន បានរងការខូចខាតផ្នែកខាងមុខនិងបានបែកពោងទាំងសងខាង ខណ:ពេលអ្នកបើកបរ ងួរមួយភាំង ធ្វើអោយរថយន្ត រ៉េចង្កូតទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍យ៉ាងពេញទំហឹងតែម្តង ប៉ុន្តែសំណាងល្អ ដែលអ្នកបើកបរមិនបានរងរបួសសូម្បីតែបន្តិច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅតាមមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចស្តុប កែងមហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើករថយន្ត កាមរីបាឡែន ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AO-5745 បើកបរតែម្នាក់ឯង បានធ្វើដំណើរតាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:ពេលមកដល់កន្លែងកើតហេតុខាងលើ កែងនិងស្តុបបែកជាបួន មហាវីថី ព្រះមុនីវង្ស បានងួរមួយភាំង ក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍ យ៉ាងពេញទំហឹង ក៏បណ្តាលអោយរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង រួមទាំងបែកពងទាំងសងខាងទៀតផង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ។ ប្រភពពី tvfb.news


[ពិភពចែករំលែក]