Pages - Menu

និស្ស័យមានក៏ជួប និស្ស័យអស់ក៏ព្រាត់ នេះជារឿងដែលតែងតែកើតឡើង នៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ

ជាការពិតគ្មានការជួប ណាមួយ ដែលថាមិនព្រាត់នោះទេ ឪពុកម្តាយ បងប្អូន ញាត្តិមិត្ត ប្តីប្រពន្ធកូន ជួបគ្នាជាតិនេះក៏ព្រោះនិស្ស័យ ក៏ប៉ុន្តែ មិនប្រាកដថា ឥលូវនេះ ឬ ជាតិក្រោយ អាចមាននិស្ស័យ បានជួបពួកគាត់ម្តងទៀត រឺ យ៉ាងណានោះទេ។

ដូច្នេះ គួរចេះយោគយល់ អធ្យាស្រ័យ គោរពស្រលាញ់ តបស្នងសងគុណ ដល់អ្នកមានគុណ និងអោយតំលៃ បងប្អូន ប្តីប្រពន្ធ ញាត្តិមិត្តនិង អ្នកនៅជុំវិញខ្លួនយើង។

កុំព្រោះតែកំហុសឆ្គងរបស់គេ ទាំងដែលចង់ជួយយេីងដោយទឹកចិត្ត ដោយមិនដែលគិតថាចង់បានអ្វីពីយេីងផងនោះ បានធ្វើអោយទំនាក់ទំនង បងប្អូន ញាត្តិមិត្ត ត្រូវឃ្លាតឆ្ងាយ!


ផ្សព្វផ្សាយ​បន្ត​ : ABC Cambodia Family 

ប្រភពអត្ថបទពី : ទំព័រអប់រំចិត្ត....