ការពិតអក្សរដែលសរសេរថា "វេស្សវណ្ណស្ស គទាវុធំ" នៅលើក្លោងទ្វាររោងចក្រមួយ នៅតាមផ្លូវវេងស្រេង គឺជាបាលីជូនពរឲ្យអ្នកឆ្លងកាត់ទីនោះ មានជោគជ័យចឹងសោះ!​


[ពិភពចែករំលែក]
Facebook ៖ បន្ទាប់ពីមានការបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក និងមានការ Share តៗគ្នាអំពីការអានមិនដាច់នូវអក្សរដែលសរសេរថា វេស្សវណ្ណស្ស គទាវុធំ នៅលើក្លោងទ្វារមួយ នៅតាមផ្លូវវេងស្រេង ទើបមានការងើយឆ្ងល់ពីអ្នកធ្វើដំណើរឆ្លងកាត់ទីនោះយ៉ាងច្រើន ថាជិះកាត់ប្រាំឆ្នាំហើយអានមិនដាច់! ពេលនេះសុំអានជូន ប្រាប់ឲ្យបងប្អូនក្នុងបណ្តាញសង្គមឈប់ឆ្ងល់ ព្រមទាំងបកប្រែអត្ថន័យឲ្យទៀត។
វេស្សវណ្ណស្ស គទាវុធំ អានថា​ (វេស សាក់ វណ្ណា សាក់ គាក់ ទា វុធ ធាំង) ប្រែថា ៖ អវុធដ៏មុតស្រួចរបស់ព្រះឥន្ធ! អ្នកដែលឆ្លងកាត់នៅទីនោះនឹងមានជោគជយ័។ រីអាវុធគឺចង្កូម វេស្សវណ្ណស្ស របស់ស្តេចវេស្សវ័ណ ប្រែយកសេចក្តី គឺ មានន័យថា អាវុធ គឺចង្កូមរបស់ស្តេចវេស្សវ័ណ ។ តែក៏មានព្រះសង្ឃ ប្រែថា អាវុធគឺដំបងរបស់ស្តេចវេស្សវ័ណដែរ ។ ស្តេចវេស្សវ័ណ គឺជាលោកបាលមួយអង្គដែលរក្សានៅទិសឧត្តរ មិនមែនព្រះឥន្ទទេ ។

បើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ពន្យល់ថា (ព្រះនាមលោកបាលមហារាជមួយអង្គ ជាអ្នកគ្រប់គ្រងរក្សាទិសឧត្តរ ជាអធិបតីលើពួកយក្ស ព្រះបាទវេស្សវ័ណ ព្រះនាមដើមហៅ កុវេរៈ)........។

ដោយក្ដីគោរព សូមយល់ដឹង និង ចងចាំទាំងអស់គ្នា ដោយពិភពចែករំលែក

ដោយពិភពចែករំលែក