Pages - Menu

ក្តៅ គគុក! ចាប់ចិនផ្អើលពេញកំពង់សោម ខ្លះកំពុងរត់គេចទៅភ្នំពេញ ខ្លះពួនសំងំក្នុងផ្ទះជួល

ក្រុងព្រះសីហនុ៖ ជនជាតិចិន ជាងមួយរយ នាក់មានប្រុសផងស្រីផងត្រូវបានចាប់ខ្លួន នៅតាមកាស៊ីណូ មួយចំនួនក្នុងខេត្តព្រះសីហនុ ដោយជាប់ពាក់ពន្ធ័និងការប្រព្រឹត្តបទល្មើសខុសច្បាប់។
ការចាប់ខ្លួនជនជាតិចិនទាំងនោះត្រូវបានអនុវត្តដោយកម្លាំងប៉ូលីសអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដឹកនាំដោយវរសេនីយ៍ឯក យឹម ឡាលី និង ប៉ូលីសអន្តរជាតិចិន ព្រមទាំងអាជ្ញាធរដែនដី ជាមួយនឹងការចូលរួមពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០១៧។ 
មន្ត្រីនគរបាល ម្នាក់បានឲ្យដឹងថា ជនជាតិចិន ចំនួន៨៤នាក់ ស្រី១៣នាក់ ឃាត់ខ្លួនបាននៅកាស៊ីណូ ដាយមិនស៊ី និង នៅកាស៊ីណូ ហ្គោឌិនរ៉ូយ៉ាល់ បានចំនួន៦៣នាក់ទៀត ពីបទគ្មានលិខិស្នាមច្បាស់លាស់ កាលពីវេលាម៉ោង១០ព្រឹក នាទីថ្ងៃទី០៥ តុលា ២០១៧។