Pages - Menu

គ្រាន់តែសម្តេចតេជោ បញ្ជាឲ្យប្តូរឈ្មោះ រមណីយដ្ឋានបូកគោ មុនម៉ោង១១ថ្ងៃនេះភ្លាម ទំព័រហ្វេសប៊ុកផ្លូវការរបស់រមណីយដ្ឋានប្តូរមកឈ្មោះដើមវិញភ្លែតតែម្តង

[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុក ដោយសម្តេចតេជោ បានបញ្ជាឲ្យអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲបានមុនម៉ោង១១ថ្ងៃនេះ ហើយសម្តេចក៏បានសូមអរគុណបងប្អូនជនរួមជាតិ ដែលបានឲសម្តេចបានដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាតផងដែរ។ 

បន្ទាប់ពីសម្តេចតេជោ បានចេញបញ្ជាឲ្យធ្វើការដកផ្លាកសញ្ញានោះចេញភ្លាម គេសង្កេតឃើញទំព័រហ្វេកប៊ុករបស់រមណីយដ្ឋានបូកគោ បានផ្លាស់ប្តូរឈ្មោះភ្លាមៗតែម្តង ដោយប្តូរពី “Sokha Thansur Resort” ទៅជាឈ្មោះ “Thansur Bokor Highland Resort” ទៅជាឈ្មោះដើមវិញ ហើយគេក៏សង្កេតអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចក៏បានចុះទៅតំបន់រមណីយដ្ឋាននោះ ដើម្បីផ្លាស់ប្តូរឈ្មោះផងដែរ។

ក្រោយពេលសម្តេចតេជោបានចេញបញ្ជាឲ្យផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានបូកគោមកឈ្មោះដើមវិញភ្លាម គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអបអរសាទ ចំពោះចំណាត់ការរបស់សម្តេច៕