Pages - Menu

អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋានទឹក ស្វយ័ត​ក្រុងភ្នំពេញ បញ្ជាក់​ពីតម្លៃឲ្យ​ច្បាស់ កុំ​ឲ្យ​ភ័ន្ត ច្រឡំ​តម្លៃ​ទឹក​ថា កើនឡើង!​



រាជធានីភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៧កន្លង​មក បាន​ចុះ​ផ្សព្វផ្សាយ​អំពី​តម្លៃ​ទឹក​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កុ​ល​ក្រស្នារ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នា​ឱកាស​នោះ ក៏​មានការ​ត​បណ្តាញ ទឹក​ស្អាត ​ដល់​ប្រជា​ពល​ដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​ផង​ដែរ ។

លោកជំទាវ ងិ​ន ច​ន្ទ្រា អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋានទឹក ស្វយ័ត​ក្រុងភ្នំពេញ ទទួល​បន្ទុក​ការងារ​អាជីវកម្ម បាន​ឲ្យ​ដឹង​ថា ការ​ផលិត​ទឹក​ស្អាត​របស់​អគ្គនាយកដ្ឋាន គឺ​មានគុណ​ភាព ​អាច​ពិសា​ផ្ទាល់​ពី​ក្បាល​រ៉ូ​ប៊ី​ណេ ដោយ​មិន​ប៉ះពាល់ ដល់​សុខភាព​ទេ ហើយ​មាន​តម្លៃ  ​ទាប​ជាង​ថ្លៃ ដើម​ផលិត​ទៅ​តាម​ការ​ប្រើប្រាស់​ជាក់ស្តែង ។

លោកជំទាវបន្ត​ថា តម្លៃ​ទឹក​ស្អាត​ដែល​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ ដាក់​ឲ្យ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៧​នោះ គឺ​តម្លៃប្រែប្រួល​ទៅ​តាម​បរិមាណ​ប្រើប្រាស់ ក្នុង​នោះ​បើ​បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​៣​ម៉ែត្រ​គីប​ក្នុង​១​ខែ គឺ​មាន​តម្លៃ​៤០០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។
-បរិមាណ​ប្រើប្រាស់មិន​លើស ពី​៧​ម៉ែត្រ​គីប ​ក្នុង​១​ខែ គឺ​មាន​តម្លៃ​៥០០​រៀល ​ក្នុង​១​ម៉ែត្រ​គីប ។ 
-បរិមាណ​ប្រើប្រាស់​មិន​លើស ពី​១៥​ម៉ែត្រ​គីប គឺ​មាន​តម្លៃ​៧៧០​រៀល ​ក្នុង​១​ម៉ែត្រ​គីប ។ 
-បរិមាណប្រេីប្រាស់​មិន​លើស ​ពី​៥០​ម៉ែត្រ​គីប គឺ​តម្លៃ​១.០១០​រៀល ក្នុង​១​ម៉ែត្រ​គីប ។ 
-បើ​បរិមាណប្រេីប្រាស់លើស  ពី​៥០​ម៉ែត្រ​គីប គឺ​មាន​តម្លៃ​១.២៧០​រៀល ​ក្នុង​១​ម៉ែត្រ​គីប ។

លោកជំទាវបានបន្ថែម​ទៀតថា ចំពោះ​ស្ថាប័នរដ្ឋ និង​តំណាង​ចែកចាយ គឺ​គ្រប់​បរិមាណ​ប្រើប្រាស់​ទាំងអស់ ​មាន​តម្លៃ​១.០៣០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ ដោយឡែក ទីតាំង​អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាព​ស្វយ័ត និង​អ្នកលក់​បន្ត គឺ​មាន​តម្លៃ​តាម​បរិមាណ ​ប្រើប្រាស់​ដូច​ជា បើ​ប្រើប្រាស់​មិន​លើស ​ពី​១០០​ម៉ែត្រ​គីប មាន​តម្លៃ​៩៥០​រៀល     ក្នុង​១​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់​ពី​១០១​ដល់​២០០​ម៉ែត្រ​គីប មាន​តម្លៃ​១.១៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់​ពី​២០១​ដល់​៥០០​ម៉ែត្រ​គីប មាន​តម្លៃ​១.៣៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប​។ ចំណែក​ការ​ប្រើប្រាស់​លើស​ពី​៥០០​ម៉ែត្រ​គីប​ឡើង​ទៅ គឺ​មាន​តម្លៃ​១.៤៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។

លោកជំទាវក៏​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់លាស់​អំពី​តម្លៃប្រើប្រាស់​ទឹក​ដូច​ករណី​ខាងលើ និង​កុំ​ឲ្យ​ភ័ន្ត ច្រឡំ​អំពី​តម្លៃ​ទឹក​ថា កើនឡើង ។ ដូច្នេះ មាន​ន័យ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់  កាត់​បន្ថយ​ការ​លំបាក និង​ភាព​ក្រីក្រ​របស់់​ប្រជាពលរដ្ឋ ៕ (អត្ថបទដេីម កោះសន្តិភាព កែសម្រួលអត្ថបទ Ahboyz)