រាជធានីភ្នំពេញ ៖ ក្នុងចំណោមវត្តមានតារា មានតារាចម្រៀង និងតារាសម្តែងល្បីៗដែលត្រូវបាន អញ្ជើញចូលរូមវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី ការការពារ និងការអភិរក្សធនធានធម្មជាតិ នៅព្រឹកថ្ងៃទី២២ខែសីហានៅវិមានសន្តិភាព។ ក្នុងនោះ កំពូលតារាចម្រៀងពីរឌួង លោក ព្រាប សុវត្ថិ និង អ្នកនាង មាស សុខសោភា ក៏បានផ្តល់កិតិ្តយសជាពិសេស ពីសម្តេចអគ្គមហាសេនាបតីតេជោ ឲ្យឡើងមានយោបល់ និងការស្នើសុំពាក់ព័ន្ធ និងប្រធានបទ។
ក្នុងនោះ អ្នកនាងមាសសុខសោភា បានស្នើរសុំដល់លោកនាយករដ្ឋមន្រ្តីចំនួនបីចំណុចៈ
ទី១ មាសសុខសោភា ស្នើរសុំអោយមានការទប់ស្កាត់ ការចរាចរលក់ទិញដូរសត្វព្រៃគ្រប់ប្រភេទ មានន័យថា បើគ្មានអ្នកចូលចិត្តញាំក៏គ្មានឈ្មួញបរបាញ់សត្វព្រៃដែរ ។
ទី ២ នាងសុំអោយបង្កើត ឧទ្យានដើមឈើនិងសួនច្បារ នៅក្នុងក្រុងភ្នំពេញអោយបានច្រើនបន្ដែមទៀត ខណៈដែល នាងបានឃើញថា ពលរដ្ឋនៅភ្នំពេញ កំពុងត្រូវការសួនច្បារ និងឧឡានដើម្បីសុខភាពនិងអារម្មណ៏ស្រស់ថ្លា ។
ទី ៣ កញ្ញាមាសសុខសោភា ស្នើអោយទប់ស្កាត់ការលុប បឹងតាមោក និងបឹងដ៏ទៃទៀត ខណៈដែលនាង ព័ត៌មានដា បឹងតាមោក កំពុងត្រូវឈ្មួញរំលោភយក ។ កញ្ញា បានបញ្ចាក់ថា៖ បើសម្តេចមិនការពារទេ បឹងតាមោក ជាជម្រកធនធានជាតិនឹងត្រូវបាត់បង់ ដូចទីកន្លែងដ៏ទៃទៀតមិនខានឡើយ។មាស សុខសោភា