Pages - Menu

យុទ្ធនាការជំហានដំបូង នៃការចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ១ របស់រដ្ឋបាលខណ្ឌច្បារអំពៅ


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 


សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ស្តីពី "ផែនការចុះរៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១" 
យោងតាមស្ថានភាពការស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ដែលត្រូវឈានដល់ការបញ្ចប់គម្រោងនាពេលដ៏ខ្លីខាងមុខនេះ និងដោយមានការដាក់ចេញផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងដើម្បីឆ្លើយតបនូវរាល់មតិយោបល់ និងសំណូមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គម Facebook ពាក់ព័ន្ឋកិច្ចការរៀបចំសណ្តាប់ធ្នាប់តាមដងសំខាន់នោះ រដ្ឋបាលខណ្ឌសូមប្រកាសបើកយុទ្ឋនាការទ្រង់ទ្រាយធំ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១ អោយមានលក្ខណះល្អប្រសើរ និងសោភ៌ណភាពឡើងវិញ ស្របតាមយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាល " ទីក្រុងស្អាត បរិស្ថានល្អ" ។ ដូច្នេះរដ្ឋបាលខណ្ឌសូមដាក់ចេញនូវទិសដៅ និងបានគោលបំណងដូចខាងក្រោម :
1- លុបបំបាត់ឲខានតែបាននូវរូបភាពរត់ចាប់ម៉ូយនិងលុបបំបាត់ចំណតរថយន្តឈ្នួលអាណាធិបតេយ្យលើផ្លូវជាតិលេខ១ ។
2- រៀបចំចំណតបេនឡាន និងសម្របសម្រួលម្ចាស់រថយន្តឈ្នួលអោយចូលចំណតបេនឲបានត្រឹមត្រូវ។
3- ផ្សព្វផ្សាយពត៌មានដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តឆ្លងកាត់តាមផ្លូវជាតិលេខ១ ត្រូវមករកចំណតបេនឡានដែលអាជ្ញាធរនឹងខិតខំរៀបចំទីតាំងច្បាស់លាស់មួយនៅពេលខាងមុខ។
4- ផ្សព្វផ្សាយប្រជាពលរដ្ឋទូទៅ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ១ ចូលរួមថែរក្សាការពារចិញ្ចើមផ្លូវសាធារណះ និងដីចំណីផ្លូវសាធារណះដែលរដ្ឋបានទូទាត់សំណងផលប៉ះពាល់រួចរាល់។
5- មានវិធានការចំពោះម្ចាស់ផ្ទះរូបណា ដែលបានសាងសង់រំលោភចិញ្ចើមផ្លូវសាធារណះ និងយកដីចំណីផ្លូវសាធារណះរបស់រដ្ឋធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន។
6- ចាត់វិធានការតឹងរឹងចំពោះឡានប្រភេទធំដឹកទំនិញគ្រប់ប្រភេទដែលចេញចូលខុសម៉ោងពេល និងចាប់ផាកពិន័យរថយន្តដឹកដី គ្រួស ថ្ម និងខ្សាច់ ដែលធ្វើអោយប្រឡាក់ផ្លូវជាតិលេខ១។
7-បំផុសចលនាប្រជាជនតាមផ្លូវជាតិ ដើម្បីម្ចាស់ការចូលរួមបោសសំអាតអនាម័យលើចិញ្ចើមផ្លូវសាធារណះខាងមុខផ្ទះរៀងៗខ្លួន និងគ្រប់គ្រងវេចខ្ចប់ទុកសំរាមអោយបានត្រឹមត្រូវ។
8- សហការជាមួយក្រុមហ៊ុនសុីនទ្រី ដើម្បីចុះសំអាត និងលាងកំណាត់ផ្លូវជាតិលេខ១ អោយបានស្អាតជាប់ជាប្រចាំ។
*** គោលបំណងទាំង 08 ចំណុចខាងលើនេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ចេញក្រោយពេលដែលរដ្ឋបាលខណ្ឌបានប្រកាសផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចូលរួមផ្តល់មតិយោបល់តាំងពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ មក។ បន្ទាប់ពីការប្រកាសជូនដំណឹងផ្សព្វផ្សាយ និងទទួលមតិយោបល់របស់ប្រជាពលរដ្ឋរួចមក រដ្ឋបាលខណ្ឌបានចាប់ធ្វើកិច្ចការជំហានដំបូងជាមួយម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយ ដោយបានកោះអញ្ញើញបងប្អូន ចំនួន 02 លើក មកប្រជុំជជែកពិភាក្សាដោះស្រាយសម្របសម្រួលរៀបចំឲចូលចំណតបេនឡានអោយបានត្រឹមត្រូវ ប៉ុន្តែតាមរយះការកោះអញ្ញើញទាំងពីរលើកនេះ ម្ចាស់រថយន្តឈ្នួលទាំងអស់មិនបានខ្វាយខ្វល់ពីលិខិតអញ្ញើញរបស់អាជ្ញាធរខណ្ឌឡើយ។
ដូច្នេះចាប់ពីថ្ងៃបើកយុទ្ឋនាការនេះតទៅ រដ្ឋបាលខណ្ឌច្បារអំពៅ សូមប្រកាសជាជំហានដំបូងនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតឹងរឹងចំពោះម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយលើផ្លូវជាតិ មុនគេ ដោយមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៏របស់បងប្អូនឡើយ ដោយឡែកផែនការផ្សេងៗទៀត រដ្ឋបាលខណ្ឌនឹងអនុវត្តតាមជំហានជាបន្តបន្ទាប់។​ សូមអរគុណ!

ទស្សនាវិដេអូសកម្មភាពទាំងស្រុងខាងក្រោមនេះ 
||

ប្រភពពី សាលាខណ្ឌច្បារអំពៅ


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test