Pages - Menu

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេច ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ


ជយោៗ👏👏 មោទនភាពជាតិខ្មែរ 🇰🇭 មុននេះបន្តិចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

នេះបើតាមពត៌មានតាមទូរសព្ទដែលបញ្ជាក់ដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:មកកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍នាម៉ោងប្រមាណ ២២:១៥នាទី ពីប្រទេសប៉ូឡូញ។

សូមអបអរសាទរយ៉ាងក្រៃលែង និងសូមកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដែលដឹកនាំដោយលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា