ខេត្តព្រះសីហនុ ៖ ដំណឹងបន្ថែមពីពូ Huy Bunleng គ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿង បុកគ្នានៅចំណោតអូរត្រាវផ្លូវជាតិលេខ៤ ហេតុការណ៍កើតឡើង នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2017 វេលាម៉ោង15:00នាទី លើផ្លូវជាតិលេខ4 ត្រង់ចំណុច ចំណោទអូរត្រាវ ចន្លោះគីឡូម៉ែត្រ 214-215 ស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាង រថយន្ត 01គ្រឿងម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AH-3088 ជិះគ្នាចំនួន 05នាក់ស្រី 02នាក់ មានទិសដៅពីក្រុងព្រះសីហនុ និងរថយន្ត 01គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-2841 បើកបរដោយ ជនជាតិ កូរ៉េ ជិះគ្នាចំនួន 02នាក់ មានទិសដៅពី ព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមក ក្រុងព្រះសីហនុ និង រថយន្តដឹកកុងតឺន័រ 01គ្រឿង ពណ៌ ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3C-4799 មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់មនុស្សស្រីម្នាក់ ក្រោយមកបានស្លាប់ នៅមន្ទីរពេទ្យ និងអ្នករងរបួសមធ្យមមនុស្សចំនួន 02នាក់ស្រី 01 បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។ រងរបួសស្រាល ជនជាតិ កូរ៉េ ចំនួន 02នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។ រីឯវត្ថុតាង រថយន្តចំនួន 03គ្រឿងខូចខាតកំរិតធ្ងន់ សមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធីយកចេញពីកន្លែងកើតហេតុ។
(របាយការណ៍ជំហានដំបូងពីស្នងការដ្ឋាននគរបាលខេត្ត)
ទស្សនាវិដេអូខាងក្រោម