Pages - Menu

អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ឧកញ៉ា​ សុខ​ ហេង​ និង​កូនចៅ​ពីរ​នាក់​មក​តុលាការ​



➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ​ ៖ ឧកញ៉ា​សុខ​ ហេង​ និង​ កូនចៅ​ពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ នៅ​រសៀល​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ក្លែងឯកសារយកដីគេ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ​ ។

ជនសង្ស័យ​ទាំង​៣នាក់​ រួម​មាន​ ឧកញ៉ា​ សុខ ហេង អាយុ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ​ ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ ។

ការ​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ​នេះ​ ក្រោយពីឧកញ៉ា សុខ ហេង និងបក្ខពួកប្រមាណ៦នាក់ផ្សេងទៀត ខណៈកំពុងធ្វើសកម្មភាពបោះបង្គោល រំលោភដីរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ស្រាប់តែមានការលេចមុខមេភូមិ និងអនុភូមិជិត១០នាក់ មកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដាក់បន្ទុកបន្ថែម និងស្រាវជ្រាវបន្ដទៀត៕


ប្រភពដើមពី រស្មើកម្ពុជា - អត្ថបទដោយ​៖សរិទ្ធ​


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test