Pages - Menu

រដ្ឋបាលខណ្ឌច្បារអំពៅនឹងមានគម្រោងផែនការរៀបចំសណ្តាប់ធ្នាប់សាធារណះលើកំណាត់ដងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុន្នីវង្ស


យោងតាមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណះរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅនឹងមានគម្រោងផែនការរៀបចំសណ្តាប់ធ្នាប់សាធារណះលើកំណាត់ដងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុន្នីវង្ស ដល់ព្រំប្រទល់ខេត្តកណ្តាល អោយមានលក្ខណះល្អប្រសើរឡើងវិញ ជាពិសេសលុបបំបាត់រូបភាពការចាប់ម៉ូយរបស់រថយន្តតាក់សុី ការតាំងលក់ទំនិញអាណាធិបតេយ្យ ការចតយានយន្តរបស់អ្នកដំណើរ ការសាងសង់តូបលក់ដូរលើចំណីផ្លូវសាធារណះ ។ល។

ដូច្នេះដើម្បីរដ្ឋបាលខណ្ឌច្បារអំពៅ មានមូលដ្ឋានក្នុងការអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់កំណាត់ផ្លូវជាតិលេខ១ នេះ មានលក្ខណះល្អប្រសើរ និងមានតម្លាភាពសំរាប់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌស្នើសុំមតិយោបល់ពីមហាជនទូទៅ ជាពិសេសអ្នករស់នៅក្នុងមូលដ្ឋានខណ្ឌផ្ទាល់តែម្តង តើយល់ឃើញដូចម្តេច និងមានយោបល់បន្ថែមយ៉ាងណា ?

#បញ្ជាក់ : រាល់មតិយោបល់របស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏មូលដ្ឋានខណ្ឌរបស់យើងទាំងអស់គ្នា អោយមានសោភ៌ណភាពឡើងវិញ ហើយរាល់មតិយោបល់ទាំងអស់ រដ្ឋបាលខណ្ឌនឹងធ្វើការបូកសរុប ដើម្បីរៀបចំផែនការយុទ្ឋសាស្រ្តច្បាស់លាស់មួយសំរាប់អនុវត្តនៅពេលដ៏ខ្លីខាងមុខ។
---------------
សូមអរគុណ !
ប្រភពពី : សាលាខណ្ឌច្បារអំពៅ